Flash Drive ស៊េរីថ្មីដែលផ្ជាប់មកជាមួយទ្រនាប់ស្កេនម្រាមដៃ(​Finger Print) ដើម្បីរក្សានូវសុវត្ថិភាពខ្ពស់មិនឲ្យអ្នកដ៏ទៃយកឯកសារសម្ងាត់បាន
បច្ចេកវិទ្យា
1.56K

ក្រុមហ៊ុន Lexar គឺជាក្រុមហ៊ុនមួយដែលផលិត មេម៉ូរីកាត( Memory Card) នៅសហរដ្ឋអាមេរិក គ្រប់ប្រភេទ មិនថា Hard Disk , Flash Drive និង Card Reader ។

ថ្មីៗនេះក្រុមហ៊ុន Lexar ទើបតែបញ្ចេញនូវ Flash Drive ស៊េរីថ្មី ដែលមានមក ជាមួយទ្រនាប់ ស្កេនម្រាមដៃ (​Finger Print) ដើម្បីរក្សានូវសុវត្ថិភាព មិនអនុញ្ញាត ឲ្យអ្នកដទៃយកឯកសារ ក្នុងនោះបានដោយងាយឡើយ ដូច្នេះអ្នកប្រើប្រាស់ បើសិនជាយើងចង់បានឯកសារ ឬ រក្សាទុកឯកសារសំខាន់ៗ ត្រូវតែជាម្ចាស់ផ្ទាល់ខ្លួនទើបអាចបើកបាន ។

JumpDrive Fingerprint F35 USB 3.0 គឺជា Flash Drive ដែលទ្រនាប់ស្កេនម្រាមដៃ អាចកត់សម្គាល់ ម្រាមដៃមនុស្ស 10 នាក់ខុសៗគ្នាបាន ជាមួយបច្ចេកវិទ្យាស្កេន បានរហ័សបំផុតលឿនជាង 1 វិនាទីទៅទៀត។ រាល់ទិន្នន័យក្នុងនេះ មានការរក្សាសុវត្ថិភាពខ្ពស់ ដោយមានការ Encrypt ត្រឹមត្រូវ។ ល្បឿននៃការផ្ទេរទិន្នន័យរបស់វាលឿនរហូតទៅដល់ 150MB ក្នុងមួយវិនាទីផងដែរ។ 

ដំណាក់កាលដំបូង Flash នេះ ដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុន នៅលើវេបសាយ Amazon ជាមួយតម្លៃ 32.99 ដុល្លារ ក្នុងទំហំ 32GB រីឯទំហំដទៃ ទៀតមាន 64GB, 128GB និង 256GB រួមមានតម្លៃ 50 ដុល្លារ, 90 ដុល្លារនិង 170 ដុល្លារ។ អ្នកកម្ម៉ង់ទិញ មុនពេលនេះ នឹងទទួលបានទំនិញ នៅប៉ុន្មានខែក្រោយបន្ទាប់។ Flash នេះ អាចប្រើប្រាស់ជាមួយកុំព្យូទ័រ ដំនើរការទាំង Windows និង Mac OS ។ បញ្ជាក់៖ ប៉ុន្តែតម្រូវឲ្យកុំព្យូទ័រ ទាំងនោះ មានរន្ធដោត USB 3.0 ទើបប្រើបាន។