ការគេង​មិនបាន​គ្រប់គ្រាន់​អាច​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​បាន​
សុខភាពនិងសម្រស់
1.87K

បើតាម​ការសិក្សា​ដែល​មាន​រយៈពេលជាច្រើនឆ្នាំ​មួយ​បាន​រកឃើញថា អ្នកដែល​ចំណាយ​ពេល​តិចជាង ៤​ភាគរយ​នៃ​ការ​គេ​ង​បាន​ស្គប់ស្កល់ ទំនង​ជា​ងាយ​មាន​ជំងឺ​បេះដូង​ជាង​អ្នក​ដែល​គេ​ង​បាន​ច្រើន​។

បើតាមការ​ការសិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​បុរស​អាយុ​លើសពី ៦០ឆ្នាំ​ដែល​មិន​មាន​ការ​លើស​សម្ពាធ​ឈាម​អ្វី​ឡើយ​។ ក្រុមអ្នកសិក្សាស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​ក្ខ​ណៈ​នៃ​ការ​គេង​របស់​ពួកគេ​ក្នុង​រយៈពេល​មួយ​យប់ និង​ការប្រឈមមុខ​របស់​ពួកគេ​ចំពោះ​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​រយៈពេល​បី​ឆ្នាំក្រោយ​។ កាលណា​អ្នកទាំង​នោះ​ចំណាយ​ពេល​គេង​លក់​ស្កបស្កល់​កាន់តែ​តិច ពួកគេ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅលើ​ភាពខុសគ្នា​នៃ​ការ​គេង​របស់​បុរស និង​ស្ត្រី​ទេ ហើយ​ក៏​ស្រាវជ្រាវ​តែ​លើ​ការ​គេង​របស់​មនុស្សវ័យ​ចំណាស់​ប៉ុណ្ណោះ​។ ថ្វី​បើលទ្ធផល​នៃ​ការសិក្សា​នេះ​មាន​តម្លៃ​មែន​ក៏​ដោយ តែត្រឹម​លទ្ធផល​នេះ​មួយ​មុខ​មិន​អាច​បញ្ជាក់បាន​ថា លក្ខណៈ​នៃ​ការ​គេង​ពិតជា​ប៉ះពាល់​បញ្ហា​សម្ពាធ​ឈាម​នោះ​ទេ​៕

ប្រែសម្រួល៖ ឡាលីដ