បុរស​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​បើសិនមិនបានទទួលទាន​អា​ហារ​ពេលព្រឹក
សុខភាពនិងសម្រស់
1.75K

បើយោងទៅតាម​​សារព័ត៌មានមួយបានឲ្យដឹងថា ទទួលទាអាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់​បំផុត​ក្នុង​មួយ​ថ្ងៃ ការ​ដែល​តម​អាហារ​នេះ​វិញ វាអាច​បង្កើន​ឱកាស​កើត​ជំងឺ​គាំងបេះដូង​ខ្ពស់​ផង​ដែរ ដំណឹង​នេះ​បានមក​ពី​ការសិក្សា​ចំនួន ដែល​សិក្សា​ទៅ​លើ​ចំនួន​មនុស្ស​ដ៏​ធំ​មួយ​ដែល​មាន​អាយុ​វ័យ​កណ្តាល និង​អ្នកជំនាញ​ខាង​សុខាភិបាល​អាមេរិក​ប្រុស​ចាស់ៗ ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ពួកគេ និង​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​របស់​ពួកគេ​ផង​ដែរ។ គេ​បាន​រកឃើញថា បុរស​ដែល​ប្រាប់ថា កំពុង​តែ​មិន​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​គឺ​មាន​ការ​ប្រឈម​ខ្ពស់​ប្រមាណ ២៨ភាគរយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ច្រើនជាង​បុរស​ដែល​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​។

​បុរស​ដែល​ទទួលទានអាហា​រស​ម្រន​នៅ​ពាក់​កណ្តាលយប់​ទៀងទាត់ (​ភ្ញាក់​ពី​គេង​ដើម្បី​ទទួលទានអាហារ​ក្រោយ​ពី​គេង​រួចហើយ​) ត្រូវបាន​គេ​រកឃើញ​ថា មានការ​ប្រឈម​ខ្ពស់ ៥៥​ភាគរយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម​ជា​ង​បុរស​ដែល​មិន​បាន​ទទួលទាន​។ យ៉ាងណាមិញ វា​មិន​មាន​ទំនាក់ទំនង​ណាមួយ​ត្រូវបាន​គេ​រកឃើញ​រវាង​ការ​ទទួលទាន​អាហារ​ញឹកញាប់ និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ឡើយ​ រឿង​នេះ​បាន​ណែនាំ​ថា ជា​ពេលវេលា​នៃ​ការ​ទទួលទានអាហារជាងភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ​អាហារ ដែល​វា​មាន​ឥទ្ធិពល​យ៉ាង​ធំ​មួយ​ទៅលើ​សុខភាព​បេះដូង​។

​ប៉ុន្តែ​ការសិក្សា​នេះ ជា​មូលហេតុ និង​ឥទ្ធិពល​ដោយ​ផ្ទាល់​នៃ​ទំនាក់ទំនង​អាហារ​ពេលព្រឹក និង​សុខភាព​មិន​អាច​ត្រូវបាន​គេ​អះ​អា​ងបានឡើយ​។ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​ចង់​បញ្ចុះ​កត្តា​របៀប​រស់នៅ​ទៅ​ក្នុង​ការសិក្សា​នេះ​ដែរ តែ​វា​អាច​ជា​ករណី​ដែរ ដែល​មនុស្ស​យើង​ត្រូវការ​ពេល​ច្រើន​ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀង​ទៀត ហើយ​មាន​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​៕

ប្រែសម្រួល៖ ឡាលីដ