Jose Mourinho ក៏​ចង់​បាន Hazard ទៅចូលរួមជាមួយ Man UTD ដែរ

លោក Jose Mourinho បានប្រាប់ថា​ គាត់មាន​កូនចិត្តមួយចង់ផ្ទេរយក​ Eden Hazard ទៅកាន់ Manchester United តែគាត់ដឹងថាវានិងមិនអាចទៅរួចនោះទេព្រោះ Chelsea ត្រូវបានដឹកនាំដោយមនុស្សពូកែៗ។

Hazard ក្នុងវ័យ២៧ឆ្នាំបានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League នៅក្រោមការដឹកនាំរបស់លោក Mourinho អំឡុងនៅ Chelsea កាលឆ្នាំ២០១៥។

ខ្សែបម្រើប្រយុទ្ធរូបនេះ(Hazard )បាននិយាយថា ចង់ធ្វើការជាមួយលោក Mourinho ម្តងទៀត ពេលដែរគាត់ថ្លែងក្នុងបទសម្ភាសជាមួយកាសែតបែលហ្សិក HLN កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

លោក Jose Mourinho មានប្រសាសន៍ថា យើងមានទំនាក់ទំនងល្អគ្នា។ យើងជាម្ចាស់ជើងឯកជាមួយគ្នា ដូច្នេះខ្ញុំគិតថាខ្ញុំមានអារម្មណ៍ល្អ។

ប្រវត្តិសាស្រ្តបាននិយាយថា Eden Hazard គឺជាកីឡាករល្អបំផុតនៅក្នុងក្របខណ្ឌ Premier League ហើយ Chelsea គឺជាជើងឯក៕


រែសម្រួល ៖ ឡាលីដ

ប្រភព ៖ bbc