ទាំងនេះគឺជាសញ្ញានៃជម្ងឺរបេះដូងដែលអ្នកគួរតែដឹង
សុខភាពនិងសម្រស់
1.97K

ក្អក និងដកដង្ហើមលឺដូចហួច

ពិបាកដកដង្ហើមជាមួយនឹងការក្អក និងដកដង្ហើមលឺដូចហួចជាទៀងទាត់អាចជាសញ្ញាមួយនៃជំងឺខ្សោយបេះដូងបាន។ វាកើតពេលដែលបេះដូងអ្នកមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់រាងកាយ។ ពេលអ្នកមានជំងឺខ្សោយបេះដូង ឈាម និងជាតិទឹកអាចនឹងកើនឡើងក្នុងសួត ដូច្នេះវានឹងធ្វើឲ្យពិបាកដកដង្ហើម ឬដកដង្ហើមចូលលឺសូរដូចហួច។ ប្រហែលជាអ្នកអាចក្អកមកមានស្លេស្មពណ៌ផ្កាឈូកផង។

ហើម

មានអាការៈហើមប្រអប់ជើង កែងជើង ជើងទាំងមូល ឬពោះបើសិនជាមានជំងឺខ្សោយបេះដូងហើយ។ អ្នកប្រហែលជាសម្គាល់ឃើញថា ស្បែកជើងទំនងជាតឹងជាងមុន។ នៅពេលលំហូរឈាមចេញពីបេះដូងយឺត ដូច្នេះពេលហូរចូលបេះដូងវិញក៏យឺតដែរ ដែលជាហេតុនាំឲ្យចាលទឹកទៅក្នុងចន្លោះកោសិកា និងទៅជាហើមបាន។ ក្រៅពីនេះតម្រងនោមមិនអាចសម្រួលដល់ជាតិទឹ និងអំបិលគ្រប់គ្រាន់ ដូច្នេះអាចនាំឲ្យហើមកាន់តែខ្លាំងដែរ។

សន្លប់ និងចង្អោ

មានអារម្មណ៍ថាអាចនឹងខ្យល់គរនាពេលឆាប់ៗ។ ការខ្យល់គរកើតឡើងនៅពេលសម្ពាធឈាមខ្សោយ ហើយបេះដូងមិនអាចច្របាច់ឈាមបញ្ចូនអុកស៊ីសែនទៅខួរក្បាលបានគ្រប់គ្រាន់។ វាអាចកើតឡើងដោយសារតែអ្នកជួបករណីក្តៅខ្លាំង ប៉ុន្តែជំងឺបេះដូងក៏អាចជាដើមហេតុរបស់វាដែរ។

បែកញើស និងពិបាកដកដង្ហើ

អ្នកដែលកំពុងតែមានជំងឺគាំងបេះដូង ប្រហែលជាបែកញើសស្រាកហើយទោះបីជាអ្នកមិនបានធ្វើការងារអ្វីហត់ក៏ដោយ។ អ្នកអាចមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង។ ប្រហែលជាពិបាកដកដង្ហើមដូចក្នុងពេលរត់អញ្ចឹង។ នៅពេលអ្នកគេងចុះ វាប្រហែលជាពិបាកដកដង្ហើមដែរ។ 

ឈឺថ្គាម ឬក

មានអារម្មណ៍ឈឺចាប់នៅលើស្មានៅពេល មានជំងឺគាំងបេះដូង ថ្គាមខាងក្រោមម្ខាង ឬទាំងសងខាងអាចឈឺចាប់ ឬមានអារម្មណ៍ថាតឹងៗ។ ប្រហែលជាឈឺ ឬអាចមានអារម្មណ៍ពិបាកដកដង្ហើម ឬក្រហាយៗនៅបំពង់ករ។

អស់កម្លាំងខុសធម្មតា

មនុស្សគ្រប់គ្នាតែងតែមានការរវល់ ដូច្នេះធម្មតាទេដែលមានអារម្មណ៍អស់កម្លាំងមួយពេលៗ។ ប៉ុន្តែវាអាចជារឿងត្រូវខ្វល់ខ្វាយអំពីជំងឺគាំងបេះដូងបើសិនជាអ្នកស្រាប់តែអស់កម្លាំងភ្លាមៗខុសពីរាល់ដង។ រឿងនេះអាចកើតឡើងក្រោយពីហាត់ប្រាណធម្មតាៗ ឬការដើរទៅបន្ទប់ទឹក។ 

ឈឺទ្រូង

នេះជាសញ្ញាញឹកញាប់បំផុតនៃជំងឺគាំងបេះដូង ប៉ុន្តែវាតែងតែជាការមិនឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ តែវាអាចជាការមានអារម្មណ៍មិនស្រួលក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ ប្រហែលជាអ្នកអាចច្រឡំវាជាមួយនឹងការក្រហាយដើមទ្រូងហើយ។ វាប្រហែលជាកើតឡើងយូរបំផុតច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។

ឈឺដៃ ឬខ្នង

បុរសច្រើនតែមានអារម្មណ៍ឈឺចាប់នៅដៃឆ្វេង ប៉ុន្តែស្រ្តីប្រហែលជាឈឺដៃទាំងសងខាង។ ដៃអ្នកអាចមានអារម្មណ៍ថាធ្ងន់ ឬមិនអាចប្រើបានតែម្តង។ វាអាចជាសញ្ញានៃការជំងឺគាំងបេះដូង។ ការឈឺចាប់ប្រហែលជាចាប់ផ្តើមក្នុងទ្រូង បន្ទាប់មកទើបរាលដាលដល់ខ្នងខាងលើ ឬចង្កេះ។ 

ប្រែសម្រួល៖ ឡាលីដ