ស្រវឹងស្រាបុរសម្នាក់វាយដៃគូរផឹកស៊ីជាមួយគ្នាបណ្តាលឱ្យរបួសដេរ១០ថ្នេរ
ព័ត៌មាន
14.2K

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ផ្នែកព្រហ្មទណ្ឌនៃអធិការក្រុងប៉ៃលិន បានទទួល ពាក្យបណ្ដឹងពីប្រជាពលរដ្ឋមួយ(ករណីហិង្សា) ដោយវាយនឹងកែវស្រា បណ្តាលអោយរងរបួសក្បាលផ្នែកខាងលើដេរចំនួន ១០ថ្នេរ មូលហេតុដោយសារស្រវឹងស្រា ដែលកើតឡើងនៅចំណុចភូមិតាង៉ែនលើ សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនបង្កឈ្មោះ យស់ រក្សា ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ជនជាតិខ្មែររស់នៅឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ ចាន់ សេដ្ថា ភេទប្រុស អាយុ ១៩ឆ្មាំ មុខរបរកសិកររស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលន។

ករណីខាងលើនេះកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ៃលិនកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីហៅមកធ្វើការដោះស្រាយ ៕