សម្តេច​តេជោ​ អបអរសារទរកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាសពិភពលោកនៅបារាំង
ព័ត៌មាន
5.3K

ភ្នំពេញ​៖កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង។

សម្តេច​តេជោ​ សរសេរ​តាម​ហ្វេសប៊ុក​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​តុលា​ នេះ​ ថា​ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូរនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសារ ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញាសាឯកត្តជន។ សូមបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕