PSG នៅតែបន្តជ័យជម្នះ៩ប្រកួតជាប់ៗគ្នា ខណៈដែល Kylian Mbappe រកបានបួនគ្រាប់ត្រឹមរយៈពេល១៣នាទី

Paris Saint-Germain បន្ដទទួលបានជ័យជំនះ៩ប្រកួតជាប់ៗគ្នានៅក្នុងលីគកំពូលបារាំង ក្រោយពីខ្សែប្រយុទ្ធ Kylian Mbappe រកបានបួនគ្រាប់ម្នាក់ឯង ជួយអោយក្រុមយកឈ្នះក្រុម Lyon ក្នុងលទ្ធផល ៥-០ ក្នុងការជួបគ្នាដ៏គួរឱ្យកត់សម្គាល់មួយនៅឯក្លឹប Parc des Princes ។

គ្រាប់បាល់ដែលរកបានដោយ Mbappe ចាប់ផ្ដើមលេងនៅតង់ទី២ បាន១៣នាទី ក្រោយពេល Neymar ស៊ុតប៉េណាល់ទីជួយ PSG នាំមុខ ខណៈដែល ខ្សែការពារ Presnel Kimpembe របស់ក្រុមម្ចាស់ផ្ទះ និងខ្សែបម្រើ Lucas Tousart ត្រូវបានបណ្ដេញចេញពីការប្រកួត។

ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ឈ្នះពាន Ligue 1 ៥លើកក្នុងចំនោម៦រដូវកាលចុងក្រោយ ពេលនេះបានឈ្នះការប្រកួត៩ប្រកួតជាប់ៗគ្នា ដែលមាន៨ពិន្ទុលើសក្រុមលេខ២ Lille នៅក្នុងតារាង៕

ប្រភព៖ Goal

កែសម្រួល៖ បញ្ញា