សល់តែ២០នាទីចុងក្រោយ Man UTD វាយ​បកបាន៣គ្រាប់ឈ្នះ​ Newcastle ៣ទល់និង២

Manchester United បានវាយបកពីការនាំមុខ២គ្រាប់នៅ២០នាទីចុងក្រោយរហូតអាចផ្ដួល Newcastle ដោយលទ្ធផល៣ទល់នឹង២ នៅថ្ងៃសៅរ៍ ទី០៦ តុលា ក្នុងជំនួប ​Premier League ។

ក្រុមម្ចាស់ផ្ទះបាន២គ្រាប់ក្នុងរយៈពេល១០នាទីដំបូងដោយកីឡាករ Kenedy និង Yoshinori Muto រកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ។ខណៈដែរ Man United ក៏មានឱកាសរកគ្រាប់បាល់វិញបានសម្រេចបន្តបន្ទាប់ដោយ Juan Mata នៅនាទី៧០ មុន Anthony Martial បន្ថែមគ្រាប់ទី២នៅ៦នាទីបន្ទាប់។

Alexis Sanchez ដែលប្ដូរចូលនៅវគ្គទី២ រកគ្រាប់ជ័យជម្នះនៅនាទី៩០តែម្ដង៕


ប្រែសម្រួល ៖ ឡាលីដ

ប្រភព ៖ dailymail