Breaking News : Man Utd បានច្រានចោលរឿងចចាមរាមថាលោក Mourinho ចាកចេញពីបិសាចក្រហមចុងសប្តាហ៍នេះ

បិសាចក្រហមបានច្រានចោលការប៉ាន់ស្មានដែលអះអាងថាលោក Jose Mourinho និងត្រូវបញ្ចប់ភារកិច្ចរបស់គាត់នៅចុងសប្តាហ៍នេះ ។

ក្លិបបិសាចក្រហម Manchester United បានច្រានចោលព័ត៌មានដែលថាលោក Jose Mourinho នឹងត្រូវគេបណ្តេញចេញពីតំណែងខណៈដែលអ្នកចាត់ការរបស់ក្លឹបនៅចុងសប្តាហ៍នេះថា "មិនសមហេតុសមផល" ។

លោក Mourinho បានទទួលការដាក់សម្ពាធកាន់តែខ្លាំងឡើងក្រោយពីការចាប់ផ្តើមដ៏ខ្សោយរបស់នៅ Man United នៅរដូវកាលនេះដោយមានការពិភាក្សាពីជម្លោះជាមួយនិងកីឡាករជាពិសេសគឺលោក Paul Pogba ។

សូមបញ្ជាក់ផងដែរថា យប់នេះបិសាចក្រហម Manchester United ត្រូវជួបជាមួយនឹង Newcastle នៅវេលាម៉ោង ១១និង៣០នាទីយប់នេះ

ប្រែសម្រួល៖ ឡាលីដ