ជំងឺបេះដូង! ស៊ឹម សូលិកា និង ទិត ថាវរិទ្ធិ អតីតគូស្នេហ៍ចាស់ លេងគ្នាមួយក្បាច់ម្នាក់
កម្សាន្ត
26K

រាជធានីភ្នំពេញ៖ ខណៈស៊ឹម សូលិកា បង្ហាញឲ្យគេឃើញនូវភាពល្អូកល្អិនគ្នាជាមួយលោកអេង រិទ្ធី ក្រោមដំបូលស្ថានីយទូរទស្សន៍បាយ័ន កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហាក់ដូចប្ដីប្រពន្ធថ្មោងថ្មីទើបរៀបការហើយបែបនេះ ធ្វើឲ្យទស្សនិកជនមួយចំនួនដណ្ដឹងសួរថា លោកទិត ថាវរិទ្ធ ដែលជាសង្សារចាស់ នឹងទៅជាយ៉ាងណាវិញ ព្រោះសុខៗស្រាប់តែសង្សារត្រូវអតីតកូនចៅ ឆក់យកទៅបាត់បែបនេះ?

តែយ៉ាងណា លោកទិត ថាវរិទ្ធ មិនដែលបង្ហាញអារម្មណ៍ឈឺចាប់ដែលស៊ឹម សូលិកា ត្រូវលោកអេង រិទ្ធី ឆក់ស្នេហ៍ពីលោកទៅបាត់នោះឡើយ ខណៈដែលអ្នកយកព័ត៌មានយើងធ្លាប់បានទាក់ទងទៅលោកកាលពីពេលថ្មីៗនេះ ត្រូវបានអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ និយាយថា កំពុងជាប់ប្រជុំ មិនអាចនិយាយបាននោះទេ។

ប៉ុន្ដែតាមរយៈកម្មវិធីអ្នកសិល្បៈមួយចំនួន ដែលគេអញ្ជើញទាំងស៊ឹម សូលិកា និងលោកទិត ថាវរិទ្ធ ឲ្យចូលរួមនោះ លោកថាវរិទ្ធ ត្រូវបានសូលិកា បណ្ដើរលោកអេង រិទ្ធី នៅចំពោះមុខស្រស់ៗតែម្ដង ហើយមានពេលខ្លះនាងអង្គុយតុញាំអាហារជាមួយអតីតសង្សារនេះទៀតផង ។ តែលោកថាវរិទ្ធ មិននិយាយអ្វីទាំងអស់ ហើយមានពេលខ្លះ គឺដើរចេញតែម្នាក់ឯងទៅអង្គុយតុផ្សេងៗទៅវិញ ខណៈដែលសូលិកា ហាក់គ្មានខ្វល់ខ្វយលោកថាវរិទ្ធ ទៀតឡើយ ព្រោះថាពេលនេះ នាងកំពុងតែមានសេចក្ដីសុខជាមួយសង្សារថ្មីអតីតកូនចៅលោកថាវរិទ្ធ គឺលោករិទ្ធី ។

នៅពេលដែលត្រូវអតីតសង្សារបញ្ឈឺចិត្តនៅចំពោះមុខបែបនេះ ទោះបីលោកថាវរិទ្ធ នៅស្ងៀម មិនមានប្រតិកម្មអ្វីភ្លាមៗក៍ដោយ តែលោកថាវរិទ្ធបានលេងមួយក្បាច់វិញដាក់សូលិកា តាមរយៈការងាកទៅស្និទ្ធស្នេហ៍ជាមួយស្រីក្មេង នាងនៅ សុនិតា ហើយលោកថាវរិទ្ធ បានទិញវីឡាទ្រនំស្នេហ៍នៅក្បែរសូលិកា ឌឺដងដាក់គ្នារហូត ទាំងការយកសង្សារថ្មី និងទិញផ្ទះបង្អួតគ្នាទៅវិញទៅមក មិនឲ្យចាញ់គ្នានោះទេ។

គួររំលឹកថា ស៊ឹម សូលិកា បានលែងប្ដី លោក ”វីរៈ” ដោយបន្សល់កូនស្រីស្រស់ស្អាតម្នាក់ ឈ្មោះ ”ស្រីណុច” ហើយទៅភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ជាង៥ឆ្នាំ ក្រោមដំបូលតែមួយ ប៉ុន្តែអ្វីដែលសូលិកា ឆ្អែតចិត្តនោះ គឺចំណងស្នេហ៍លាក់លៀមនេះ ត្រូវបានក្រុមគ្រួសារលោកថាវរិទ្ធ រារាំងមិនឲ្យយកគ្នាជាប្ដីប្រពន្ធពេញច្បាប់ឡើយ ។ ដោយគ្មានជម្រើសសូលិកា ដែលលះបង់អ្វីៗគ្រប់យ៉ាងឲ្យលោកថាវរិទ្ធ តែសូម្បីតែមង្គលការដែលនាងចង់បាន ក៏អតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ មិនអើពើនោះ ទើបនាងលេងមួយក្បាច់ដាក់អតីតសង្សារ តាមរយៈការសាងស្នេហាជាមួយពោះម៉ាយ អេង រិទ្ធី ដែលធ្លាប់ជាកូនចៅលោកថាវរិទ្ធ ហើយអ្វីដែលនាងមានភាពកក់ក្ដៅខ្លាំងពីលោករិទ្ធី នោះ គឺប្រុសស្នេហ៍ថ្មីនេះស្រលាញ់កូននាងដូចកូនបង្កើតអ៊ីចឹង គឺខុសគ្នាជាមួយលោកថាវរិទ្ធ អំឡុងពេលដែលនាងធ្លាប់រួមរស់ជាមួយគ្នានោះ៕