អ្នកប្រើប្រាស់ iPhone XS​ និង iPhone XS MAX ចាប់ផ្តើមរអ៊ូរឿងបញ្ហាថ្មសាកមិនចូល
បច្ចេកវិទ្យា
13K

រយៈពេលប៉ុន្មានសប្តាហ៍មុននេះយើងបានដឹងហើយថាក្រុមហ៊ុនរបស់ Apple បានធ្វើការប្រកាសលក់ចេញទូរស័ព្ទនៅលើទីផ្សារស្មាតហ្វូន ក្នុងនោះមាន iPhone XS​ និង iPhone XS MAX ។ យើងបានដឹងហើយថា iPhone XS Max គឺជាទូរសព្ទ័ ដែលមានអេក្រង់ធំជាងគេ ពោលគឺ6.5 អ៊ីញ របស់ក្រុមហ៊ុន Apple គឺមានអត្រាចំនួនអ្នកទិញ យកទៅប្រើប្រាស់ ច្រើនជាងចំនួន នៃការទិញ iPhone XS ដែលមានអេក្រង់ 5.8 អ៊ីញ រហូតដល់ទៅ 4 ដង ឯណោះ នេះគឺជាចំនួនដែលច្រើនដ៏គួរឲ្យកត់សម្គាល់មួយ។

យ៉ាងណាមិញងាកមកមើលពីការប្រើប្រាស់របស់វាវិញរយៈពេលក្រោយនេះ គឺចាប់ផ្តើមមានដំណឹងមិនល្អទេ​ចំពោះស្មាតហ្វូនទាំង០២នេះ ត្រង់ចំណុចថាមពលរបស់វា។ ដំបូងអ្នកប្រើប្រាស់គិតថាអាចមកពីបញ្ហា Version របស់ iOS12 ដំណើរការមិនទាន់ស្រួលបួល។ បញ្ហានេះទើបតែចាប់ផ្តើម នៅពេលដែលអ្នកប្រើប្រាស់ ដោតសាកបញ្ចូល ថាមពលចូល iPhone Xs, iPhone Xs Max តែមិនចូលភ្លើងទេ លុះត្រាតែយើង ថាច់អេក្រង់ 2 ដង ដើម្បីដាស់អេក្រង់ឲ្យដំណើរការ ទើបថាមពលចូល, មានទូរស័ព្ទខ្លះទៀត នៅពេលសាកបញ្ចូលថ្ម គឺប៊ូតុង Power, ប៊ូតុងសម្លេង មិនដំណើរការតែម្តង និងទូរស័ព្ទខ្លះទៀត ដោតបញ្ចូលថ្ម គឺមិនចូលតែម្តង។

បញ្ហាខាងលើនេះមានអ្នកប្រើប្រាស់មួយចំនួនបានជួបប្រទះ ហើយមានការមិនពេញចិត្តនៅបញ្ហាមួយនេះ ព្រមទាំងបានធ្វើការ Report ទៅកាន់ក្រុមហ៊ុន Apple ផងដែរ។ ទោះជាយ៉ាងណាយើងមិនទាន់ដឹងនៅឡើយទេ ថាតើក្រុមហ៊ុន Apple មានការឆ្លើយតបឬយ៉ាងនោះទេ។

ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមទស្សនានូវវីដេអូខាងក្រោម៖