តា​រាច​ម្រៀង​ជួរ​មុខរបស់ផលិតកម្មហង្សមាស លោក ខេ​មរៈ សិរីមន្តទម្លាយ​រឿង​​ប្អូនស្រី​របស់​ខ្លួន ដែល​បានបាត់​មុខ ពី​សិ​ល្បះ​កន្លងមកនេះ
កម្សាន្ត
36.8K

តា​រាច​ម្រៀង​ជួរ​មុខរបស់ផលិតកម្មហង្សមាស លោក ខេ​មរៈ សិរីមន្ត ​មុន​នេះ​បន្តិចបាន​ទម្លាយ​រឿង​​ប្អូនស្រី​របស់​ខ្លួន ដែល​បានបាត់​មុខ ពី​សិ​ល្បះ​យ៉ាង​យូរ​នោះ​គឺ កញ្ញា ខេ​មរះ ស្រី​ពៅ​

លោកខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​មាន​ន័យ​ខ្លឹមសារ​ថា «ជា​ច្រើន​ឆ្នាំ​មកនេះ​ប្អូនស្រី​ដ៏​កំសត់​ម្នាក់​នេះ​មិន​ដែល​ចង់​ឃើញ​fan​ដែល​គាំទ្រ​គាត់​ពិបាកចិត្ត​ព្រោះតែ​ស្ថានភាព​ជំងឺ​របស់​គាត់​ឡើយ​គាត់​ចង់​ឃើញ​fan​គាត់​រីករាយ​គ្រប់ពេលវេលា​តែ​ក្នុង​នាម​ខ្ញុំ​ជា​បងប្រុស​របស់​គាត់​ចង់​ប្រាប់​បងប្អូន​ទាំងអស់​គ្នា​ថា​នៅ​ពេល​ខាង​មុខ​នេះ​គាត់​ត្រូវ​ឆ្លងកាត់​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​មួយ​ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​អោយ​ឆ្លង​ផុតពេល​វរ​លា​ដ៏​លំបាក់​នេះ​​បើ​បងប្អូន​ស្រលាញ់​នឹង​គាំទ្រ​គាត់​សូម​ជូនពរ​គាត់​អោយ​ឆ្លង​ផុត​គ្រោះ​នេះ​ផង​ដើម្បី​គាត់​មាន​សុខភាព​ល្អ​មក​បំពេញការងារ​សិ​ល្បះ​វិញ​ណា​» ។

គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ ២០១៦ តារាចម្រៀង ខេមរៈ ស្រី​ពៅ ត្រូវបាន​ប្រភព​ព័ត៌មាន​ទម្លាយ​ពី​អ្នក​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​ថា នាង​រសាត់​ខ្លួន​ពី​សង្គម​សិល្បៈ ដោយ​សារ​តែ​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ ទៅ​ព្យាបាល​នៅ​ថៃ។

ដំណឹង​នេះ​កន្លងមក​ត្រូវបាន​បងប្រុស​របស់​នា​ង​លោក ខេមរៈ ភិ​រុណ និង​តារា​ចម្រៀង ខេមរៈ សិរីមន្ត ច្រាន​ចោល​ថា​ជា​រឿង​មិន​ពិត ដោយ​អះអាង​ថា ប្អូន​ស្រី​លោក​មាន​ជំងឺ​ក្រពះ​ពោះវៀន មិន​មែន​មាន​បញ្ហា​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ​ត្រូវ​សំងំ​ព្យាបាល​នោះ​ទេ។

សូមបញ្ជាក់ផងដែរថាលោក​ មិនបានបញ្ជាក់លំអិតច្បាស់លាស់ទេថាតើកញ្ញា ខេ​មរះ ស្រី​ពៅ​ មានជម្ងឺអ្វីនោះទេ។ មានអ្វីជូនពរកញ្ញាទេ ?