ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ ចង.កធ្វើអត្តឃាត មិនដឹងមូលហេតុអ្វី?
ព័ត៌មាន
2056

តបាត់ដំបង៖ ក្មេងស្រីវ័យ១២ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.ក សម្លាប់ខ្លួននឹងធ្នឹមផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សាកសពក្មេងរងគ្រោះមានឈ្មោះ តាត ស្រីលាក់ ភេទស្រី អាយុ១២ឆ្នាំ បានចងកនឹងធ្នឹមផ្ទះខ្លួនឯង ដោយពុំដឹងមូលហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថាក្មេងស្រីរងគ្រោះពិតជាចង.កសម្លាប៉ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យម្ដាយឪពុកធ្វើបុណ្យតាមប្រពៃណី៕