ឃាត់​ខ្លួន​បាន​ជ​នសង្ស័យ​០២នាក់ ករណី​លួច​ម៉ូតូ
ព័ត៌មាន
1168

ភ្នំពេញ៖ មាន​ករណី លួចម៉ូតូ នៅមុខ​ឃ្លាំង​ទំនិញ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ  ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅវេលា​ម៉ោង១៦​និង០០នាទីថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៨  ។

ជនរង​គ្រោះឈ្មោះ យី ប៉ារ៉ា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណនេយ្យករ​ឃ្លាំងទំនិញ ស្នាក់នៅ​ឃ្លាំងកើត​ហេតុខាង​លើ ។

ឃាត់ខ្លួន​បានជ​នសង្ស័យ​២នាក់ ៖ទី១-ឈ្មោះ ដា លីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (ជនដៃដល់) ទី២-ឈ្មោះ ធី ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ (សមគំនិត) ជនសង្ស័យទាំង២នាក់ប្រើប្រាស់​គ្រឿងញៀន។ 

ដំណើររឿងហេតុ៖ កាលពី​ថ្ងៃទី១២ ខែកញ្ញ ឆ្នាំ២០១៨ វេលា​ម៉ោង១១និង​០០នាទី ជនរងគ្រោះទុក​ម៉ូតូជាប់​ជាមួយកូន​សោរ(ម៉ូតូម៉ាកHonda C១២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១E-១៤០០ លេខតួ-លេខម៉ាស៊ីន ៨០៦៣០៥៩) នៅមុខឃ្លាំង​កើតហេតុ​ខាងលើ រួចក៏​ចូលទៅក្នុង​ធ្វើការ រហូតដល់​ម៉ោង១៦និង​០០នាទី ថ្ងៃដដែល ស្រាប់តែជន​សង្ស័យ​ឈ្មោះ ដា លីន បានលួច​យកម៉ូតូ​ជនរងគ្រោះ​ជិះគេច​ខ្លួនទៅ​ដោះស្លាកលេខ​បោះចោល​ទឹកទន្លេ រួចជិះម៉ូតូ​ទៅជួប​បក្ខពួក​ម្នាក់ទៀតឈ្មោះ ធី ម៉ៅ នៅមុខផ្សារ​ច្បារអំពៅ ប្រាប់ថា​ម៉ូតូនេះ​លួចពី​គេឲ្យជួយ​រកកន្លែង​លក់ រួចជន​សង្ស័យទាំង​០២នាក់ ក៏នាំគ្នាជិះ​ម៉ូតូទៅ​រកកន្លែងលក់ ។ លុះដល់​ថ្ងៃទី១៣-០៩-២០១៨ ម៉ោង១២និង០០ នាទី សមត្ថកិច្ច​នគរបាលខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​នគរបាលខណ្ឌ​ចំការមន ឃាត់ខ្លួន​ជនសង្ស័យ​ទាំង០២នាក់​នៅភូមិទី៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដកហូត​វត្ថុតាងម៉ូតូជនរងគ្រោះ និងដែកកាច់​រាងអក្សរT០១ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ ចាត់ការ​តាមច្បាប់ ៕