Honda និយាយប្រាប់ក្រោយពេលដឹកនាំកម្ពុជាចាញ់ម៉ាឡេស៊ីនៅក្នុងប្រកួតដំបូងរបស់គេ...!

អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនលោក Keisuke Honda ដែលជាអ្នកចាត់ការណ៍ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីនៅក្នុងប្រកួតដំបូងរបស់ខ្លួនកាលពីប្រកួតមិត្តភាពម្សិលមិញនោះ បាននិយាយនៅក្នុងសន្និសីទកាសែតបន្ទាប់ពីចប់ការប្រកួតថា៖ ទោះបីជាកម្ពុជាចាញ់ម៉ាឡេស៊ីមែនពិត ប៉ុន្ដែគាត់ពេញចិត្តនឹងលទ្ធផលនេះ ដោយសារតែក្រុមជម្រើសជាតិកម្ពុជាបានលេងតាមអ្វីដែលលោកដាក់ឲ្យលេង ហើយក្រុមយើងមានចំណុចខ្លាំងជាច្រើន គាត់រីករាយនឹងអ្វីដែលកីឡាករធ្វើតាមគាត់ ទោះបីជាទើបតែហ្វឹកហាត់បានមួយសប្ដាហ៍ក៏ដោយ។ ចំណុចខ្វះខាតយើងនៅមានត្រង់កម្លាំងកីឡាករ ប៉ុន្ដែលោកពេញចិត្តនៅពេលដែលកូនក្រុមរបស់គាត់លេងក្នុង 30 នាទីដំបូងពួកគេធ្វើបានល្អណាស់។