«សម្រើប» របស់ BOB ប្លែកខ្លាំង កំពុងធ្វើអោយមហាជនចាប់​អារម្មណ៍​....!
កម្សាន្ត
10599

បទ​ចម្រៀង​ថ្មី ដែល​មាន​ចំណង​ជើង​ថា «សម្រើប» របស់​តារា​ចម្រៀង​រ៉េប​លោក ប៊ីអូប៊ី (BOB) តាមរយៈការបង្ហោះលើបណ្តាញសង្គម​ហ្វេសប៊ុក​ថ្មីៗ​នេះ​ភ្លាម ក៏បង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ​តែ​ម្តង​ទៅ​នឹង​ចំណង​ជើង​នោះ។

តាមរយៈវីដេអូចម្រៀង ដែលទើបចេញពីពេលថ្មីៗនេះ ន័យ​ចង់​សំដៅ​ទៅ​លើ​មន្ត​ស្នេហ៍​របស់​ស្ត្រី​ម្នាក់ ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់ និង​រួម​រស់​ជាមួយ​គ្នា ហើយ​ពេល​នឹក​ឃើញ​នាង​ភ្លាម ហាក់បី​ដូចជា​ចំណុច​រសើប ឬ​ជា​អារម្មណ៍​បែប​មាន​សម្រើប​កើត​នូវ​ក្តី​នឹករ​ឭក​មាន​នៅ​លើ​រាង​កាយ​យើង​តែ​ម្តង។ ចង់ដឹងមានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖