Ly Hour Leasing PLC

អាមេរិក ចង់ឲ្យចិនសម្រេចចិត្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានឆាប់

ញូវយ៉ក ៖ អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគី ហាឡេ (Nikki Haley) បានជម្រុញឲ្យប្រទេសចិនសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើប្រទេស កូរ៉េខាងជើងអោយបានឆាប់បំផុត ។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានធ្វើសេចក្តីព្រៀងទណ្ឌកម្មថ្មីមួយ ដើមដាក់ទៅលើ កូរ៉េខាងជើងបន្ថែមទៀត ក្រោយពីប្រទេសឯកោមួយនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីល បាលីស្ទិកអន្តរទ្វីបជាលើកទីពីរបានដោយជោគជ័យ ។

លោកស្រី នីគី ហាឡេ បានបន្ថែមថា បើចិនសម្រេចចិត្តបានឆាប់ក្នុងការដាក់ទណ្ឌកម្ម បន្ថែមលើកូរ៉េខាងជើង អង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំមួយនៅចុងសប្តាហ៏នេះ ដើម្បី សម្រេចដាក់ទណ្ឌកម្មនេះលើកូរ៉េខាងជើង ៕

 




អត្ថបទទាក់ទង៖