រថយន្តកូរ៉េដឹកអេតចាយ១គ្រឿងបានក្រឡាប់ផ្ងារជើងនៅសង្កាត់ជើងឯក
ព័ត៌មាន
3.23K

ភ្នំពេញ៖ រថយន្តកូរ៉េដឹកអេតចាយ១គ្រឿងបានបើកបរក្នុងល្បឿនលឿនបានគេចនិងរថយន្ត១គ្រឿងទៀតឆ្លងផ្លូវក៏បួងចង្កូតក្រឡាប់ផ្ងារជើងចាក់ដែករាយប៉ាយពាសពេញផ្លូវ៦០ម៉ែត្រ។

ហេតុការណ៍ក្រឡាប់រថយន្តដឹកអេតចាយដែលបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

រថយន្តដឹកអេតចាយនេះពាក់ស្លាកលេខភ្នំពេញ:3C.8205 ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនស្រាប់តែដល់ចំណុចកើតហេតុ ក៏បានគេចរថយន្ត១គ្រឿងទៀតបើកឆ្លងផ្លូវក៏បួងចង្កូតបណ្តាលអោយក្រឡប់បាស់ជើងតែម្តង។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានTVFBអោយដឹងថា មុនពេលកើតហេតុគឺរថយន្តកូរ៉េដឹកអេតចាយបានធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនស្រាប់តែត្រូវបើកគេចរថយន្ត១គ្រឿងទៀតបើកឆ្លងផ្លូវក៏បួងចង្កួតគេចស្រាប់តែក្រឡាប់ផ្ងារជើងចាក់ដែកចោលពេញផ្លូវ៦០ម៉ែត្រ។

ក្រោយកើតហេតុកម្លាំងសមត្តកិច្ចប៉ុស្តិ៍ជើងឯកចុះជួយសម្រួលចរាចរណ៍និងភាគីខាងរថយន្តដឹកអេតចាយបានយករថយន្តស្ទូចមកស្ទូចរថយន្តរបស់ខ្លួនយកទៅធ្វើការជួសជុលដោយខ្លួនឯង។

គួរបញ្ជាក់ផងដែលថាករណីក្រឡាប់រថយន្តដឹកអេតចាយគឺមិនបង្កអោយមនុស្សរងរបួសនោះទេគ្រាន់តែខូចខាតនូវរថយន្តតែប៉ុណ្ណោះ។

 អត្ថបទដោយ៖ លោក ផល់ សុឃី