យុវជនម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសពីរឿងជក់គ្រឿងញៀន បែរជាតូចចិត្តទៅចងកធ្វើអត្តឃាត
ព័ត៌មាន
4051

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ខឹងឪពុកម្តាយប្រដែរប្រដៅស្តីបន្ទោសពីរឿងជក់គ្រឿងញៀន ស្រាប់តែតូចចិត្តទៅចងកធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៩និង ខែ សីហាឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ ។

ជនរងគ្រោះមានឈ្មោះប៉ាង គីមឈៀ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិឃុំខាងលើ ។ មូលហេតុជនរងគ្រោះខាងលើខឹងឪពុកម្ដាយ ស្ដីបន្ទោសពីរឿងប្រើប្រាស់គ្រឿងញៀន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចំជនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន និងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕