ជនសង្ស័យ០៥នាក់ត្រូវបានឃាត់ខ្លួនពីបទលួច (ឆក់ទូរស័ព្ទដៃបណ្តាលអោយជនរងគ្រោះរបួស)
ព័ត៌មាន
1937

លួច(ឆក់ទូរស័ព្ទដៃបណ្តាលអោយជនរងគ្រោះរបួស)

កើតហេតុនៅថ្ងៃទី ៤ខែសីហា ២០១៨ វេលាម៉ោង២៣ និង ០០នាទីត្រង់ចំណុចផ្លូវបេតុងបុរីញូថោនភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

*ជនសង្ស័យទី១មានឈ្មោះ អៃ ពន្លឺប្រុសអាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។(ឃាត់ខ្លួន)

*ជនសង្ស័យទី២ឈ្មោះ លាភ ពេជ្រ វាសនា

ពេលប្រុស ១៩ ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍

សែនជ័យ។(គេចខ្លួន) មធ្យោបាយ ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ី គីឡេត ពណ៌ស ស៊េរីឆ្នាំ ២០១៤ ពុំមានស្លាកលេខនិងលេខម៉ាស៊ីន។

*ជនរងគ្រោះឈ្មោះ LI YOU QUAN ជនជាតិចិន ភេទប្រុសអាយុ ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89439846ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

*សម្ភារៈបាត់បង ៖ ទូរស័ព្ទដៃ១គ្រឿងម៉ាក GALAXY S8 ពណ៍ខ្មៅ លេខស៊ីម 071 2523991។

*ដំណើររឿង៖ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ២៣ និង ០០ នាទីជនរងគ្រោះបានចេញពីបម្រើការងារនៅភោជនីយដ្ឋាន សមុទ្រក្វាងទុង ស្ថិតនៅភូមិព្រៃទា១សង្កាត់ចោមចៅ ៣ ដើម្បីដើរទៅផ្ទះជួលភូមិព្រៃទា១របស់ចោមចៅ៣ លុះនៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវបេតុងភូមិព្រៃទា១ បូរីញូថោន សង្កាត់

ចោមចៅ ៣ ក៏ស្រាប់តែជួបជនសង្ស័យចំនួន ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយ ស៊ីគីឡេត ពណ៌សស៊េរីឆ្នាំ២០១៤ ពណ៌ពុំមានស្លាកលេខ

បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបណ្ដាលឲ្យដួល ពេលនោះមិត្តភ័ក្រជនរងគ្រោះ បានស្ទុះទៅចាប់ទាជនសង្ស័យបានមួយនាក់ ធ្លាក់ពីលើម៉ូតូ។ពេលនោះជនសង្ស័យបានធ្វើការវាយតប់ជាមួយជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរបួសដាច់រលាត់ស្បែកចេញឈាមក្រោមភ្នែកខាងឆ្វេងនិងរបួសជើងខាងស្ដាំដោយឡែកជនសង្ស័យ ឈ្មោះ អៃ ពន្លឺ ត្រូវបានអ្នកជិតខាង ជួយអន្តរាគមន៍ វាយបណ្តាលអោយបែកមុខមាត់បន្តិចបន្ទួច ។បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អៃ ពន្លឺ យកមកធ្វើការសារសួរ នៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង ។

*ករណីនេះសមត្ថកិច្ចយើងបាន ស្រាវជ្រាវបន្តចាប់ខ្លួនបាន៣នាក់ទៀតហើយ។