ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន (ICE) ចំនួន ១០ កញ្ចប់តូច និងប្រភេទ YaMa ១ ចំណិតតូចនៅក្រុងខេមរភូមិន្ទ
ព័ត៌មាន
1451

ក្រុងខេមរភូមិន្ទ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ក្រាបបានករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ១ ករណ។ ហេតុការណ៍កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ត្រូវថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពេលកំពុងចុះល្បាតក្នុងភូមិសាស្ត្រ ។

ឃាត់ខ្លួន ១ មុខសញ្ញាប្រុស ឈ្មោះ ឡើ វណ្ណី អាយុ ២៣ឆ្នាំ មុខរបរ នេសាទ ទីលំនៅ ភូមិ-សង្កាត់កើតហេតុ ។ ដកហូតវត្ថុតាង ៖ ម្សៅក្រាមប្រភេទ Ice ចំនួន ១០ កញ្ចប់តូច និងប្រភេទ YaMa ១ ចំណិតតូច ។

ក្រោយពេលកើតហេតុកម្លាំងជំនាញយើងកំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។