ប៉ូលិសប្រឆាំងគ្រឿងញៀនចុះចាប់ខ្លួនជនសង្ស័យ៥នាក់និងថ្នាំញៀន៩កញ្ចប់
ព័ត៌មាន
1.77K

ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿនញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿនញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥ កាលពីម៉ោង១កន្លះយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្រុម៤ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យចំនួន៥នាក់ ដែលឃាត់ខ្លួនបានោះ រួមមាន៖

១ ឈ្មោះ កែវ ឧស្សាហ៍ ហៅ ខ្ង៉ន អាយុ៣២ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ

២. ឈ្មោះ ប្រាក់ ចាន់វាសនា ហៅ បូ អាយុ ៣៣ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ

៣. ឈ្មោះ ខា សុណ្ណា ហៅ ជង អាយុ២៩ឆ្នាំ ភេទប្រុស មុខរបរ ធ្វើការហាងចិន

៤.ឈ្មោ. សុខ ដារ៉ា ហៅ ទី អាយុ ២៤ឆ្នាំ ភេទប្រុស ធ្វើការកាស៊ីណូ

៥.ឈ្មោះ ផែន សុភាអាយុ២៧ឆ្នាំ.ភេទប្រុស មុខរបរមិនពិតប្រាកដ។

ជាមួយការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រោមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន៩កញ្ចប់ (៨តូច ១ធំ) ទូស័ព្ទ១គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត៕