ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតបានថ្នាំញៀនចំនួន ១០ កញ្ចប់តូច នៅស្រុកកំពង់ត្រាច
ព័ត៌មាន
744

ស្រុកកំពង់ត្រាច ៖ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកកំពង់ត្រាច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៤និង១០នាទី ត្រូវនឹងថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ឋិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាលិច ស្រុកកំពង់ត្រាច ។ 

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និងដកហូតបានថ្នាំញៀនចំនួន ១០ កញ្ចប់តូច ។

១.ឈ្មោះ ហែម ហេង ភេទប្រុស អាយុ ១៨ ឆ្នាំ រសនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប ។

២.ឈ្មោះ សេង ចន្ទ្រា ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចទី១ ស្រុក កំពង់ត្រាច ។

៣.ឈ្មោះ ស៊ីសុវត្ថិ ដួងមីមី ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ។

៤.ឈ្មោះ ហូវ លាភ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកោះខ្លូត ស្រុកកំពង់ត្រាច

៥.ឈ្មោះ អ៊ូ ដាលីង ភេទប្រុស អាយុ ១៨ ឆ្នាំ ។

៦.ឈ្មោះ ដើង ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់- ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕