លោក Jose Mourinho នឹងទទួលបានសំណង ១២លានផោន បើត្រូវ Man UTD បណ្ដេញចេញ

លោក Jose Mourinho នឹងទទួលបានសំណង ១២លានផោនពី Man Utd ប្រសិនបើពួកគេបណ្តេញរូបលោកចេញនៅរដូវកាលនេះ។បុរសជនជាតិព័រទុយហ្កាល់លេចឮដំណឹងថា អាចនឹងចាកចេញពីក្រុមបិសាចក្រហម ដោយសាររមានភាពខកចិត្តនឹងគោលនយោបាយទិញដូរកីឡាករ។

យោងតាមសារព័ត៌មាន The Sun លោក Mourinho អាចរំពឹងថានឹងទទួលបានប្រាក់ខែមួយឆ្នាំពេញប្រសិនបើអនុប្រធានប្រតិបត្តិលោក Ed Woodward សម្រេចចិត្តបើកផ្លូវឲ្យអ្នកចាត់ការរូបនេះចាកចេញ។

គ្រូបង្វឹកវ័យ៥៥ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយនៅខែមករា ដោយចងលោកនៅក្លិបរហូតដល់រដូវក្តៅឆ្នាំ ២០២០ ដោយមានជំរើសក្នុងការបន្តការស្នាក់នៅបន្ថែមទៀត។

ប៉ុន្តែរបាយការណ៍ថ្មីនេះបានអះអាងថាឃ្លាមួយត្រូវបានបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងរបស់លោកMourinho ដែលនឹងធានាថាលោកមិនទទួលបានប្រាក់ឈ្នួលអប្បបរមា ២ ឆ្នាំពេញរបស់ខ្លួន៕