Jose Mourinho បាននិយាយថា បើមិនទិញកីឡាករចូល ក្លឹបនឹងប្រឈមរដូវកាលដ៏លំបាកមួយ...!

លោក Jose Mourinho អ្នកចាត់ការ Manchester United បាននិយាយថា បិសាចក្រហម​​នឹងប្រឈមរដូវកាលដ៏លំបាកមួយ ប្រសិនបើមិន​អាចពង្រឹងក្រុមមុន​ថ្ងៃ​កំណត់​ទីផ្សារដោះដូរនៅ​ថ្ងៃព្រហស្បតិ៍​ទី០៩ សីហា។

Man UTD បានបញ្ចប់យុទ្ធនាការកម្ដៅសាច់ដុំមុនបើករដូវកាល​របស់​ពួកគេជាមួយនឹងបរាជ័យ ១-០ ក្រោមថ្វីជើង​ Bayern Munich កាល​ថ្ងៃអាទិត្យ ទី០៥ សីហា។ Javi Martinez បានស៊ុតគ្រាប់ជ័យជម្នះនេះ។

លោក Mourinho បាននិយាយនៅលើ MUTV បែបនេះ ៖"នាយកប្រតិបត្តិរបស់ខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បានហើយខ្ញុំនៅសល់២-៣ថ្ងៃទៀតដើម្បីរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង"។

ក្លិបដទៃទៀតដែលប្រកួតប្រជែងជាមួយយើងពិតជាខ្លាំងហើយមានក្រុមដ៏អស្ចារ្យរួចទៅហើយ ឬក៏ពួកគេកំពុងតែវិនិយោគយ៉ាងខ្លាំងដូចជាក្រុមហង្សក្រហម Liverpool ដែលកំពុងតែទិញអ្វីៗគ្រប់យ៉ាង។

ប្រសិនបើយើងមិនធ្វើឱ្យក្រុមរបស់យើងកាន់តែប្រសើរវានឹងក្លាយជារដូវកាលដ៏លំបាកមួយសម្រាប់យើង"។

Man United បានចុះហត្ថលេខាជាមួយកីឡាករ៣នាក់នៅរដូវក្តៅនេះដោយមាន​ខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred តម្លៃ ៤៧លានផោន, ខ្សែការពារព័រទុយហ្គាល់ Diogo Dalot និង អ្នកចាំទីជម្រើសទី៣ Lee Grant៕