កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ខំឡើងវៃ២ឆ្នាំកន្លង ទម្រាំគ្រប់លុយអាចដណ្ដឹងប្រពន្ធបាន....!

អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជា ធឿន ធារ៉ា បង្ហើបថា ខ្លួនបានខិតខំឡើងរេញប្រកួត ដើម្បីសន្សំប្រាក់ ប្រមាណជា២ឆ្នាំកន្លងមក ទម្រាំគ្រប់លុយអាចដណ្ដឹងប្រពន្ធ កាលពីពេលថ្មីៗកន្លងមកនេះ។

អ្នកប្រដាល់ដើកកំណើតពីខេត្តព្រៃវែង រូបនេះ បន្តថា ខ្លួនគ្រោងចំណាយប្រាក់ ប្រមាណជាង៣ពាន់ដុល្លារអាមេរិក សម្រាប់អាពារហ៍ពិពារហ៍របស់ខ្លួន នាពេលខាងមុខ។

ធឿន ធារ៉ា រៀបរាប់បែបនេះ៖ “ថវិកាហ្នឹង គឺថវិកាវ៉ៃប្រដាល់ហ្នឹងហើយបង គឺខ្ញុំសន្សំមករហូត។ ខ្ញុំសន្សំប្រហែលជា២ឆ្នាំ។ ការរៀបការនេះ ខ្ញុំគ្រោងចំណាយច្រើនដែរបង ប្រហែលជាង៣ពាន់ដុល្លារ ហើយនៅខ្វះខាតច្រើនទៀត”។

កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ទម្ងន់៧១គីឡូក្រាម រូបនេះបន្ថែមថា ខ្លួននិងគូដណ្ដឹង ក៏​មានគម្រោង​ចង់បើករបរផ្ទាល់ខ្លួនមួយ បន្ថែមលើអាជីពប្រដាល់សព្វថ្ងៃ​ ក្រោយពួកគេរៀបការរួចរាល់។

សូមបញ្ជាក់ថា ធឿន ធារ៉ា និងគូដណ្ដើម គ្រោងរៀបអាពារហ៍ពិពារហ៍ នៅអំឡុង​ចូលឆ្នាំខ្មែរ ខាងមុខ ក្រោយពួកគេទាំងពីរ បានជួបនិងជាប់ចិត្តស្រលាញ់គ្នា នៅប្រទេសថៃ តាំងពី​ឆ្នាំ២០១៣ កន្លងមក៕