ក្រុមការងារ TVFB នាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារដែលកំពុងរងគ្រោះដោយទឹកជំនន់នៅខេត្តកោះកុងជាលើកទី២
ព័ត៌មាន
16582

កោះកុង ៖ នារសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨នេះ ក្រុមការងារអង្គភាពព័ត៌មាន TVFB ដឹកនាំដោយលោក សុវណ្ណ រិទ្ធី បាននាំយកអំណោយសប្បុរសជនទាំងអស់ដែលបានផ្ដល់មកតាមរយៈអង្គភាពព័ត៌មាន TVFB ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅខេត្តកោះកុងដែលកំពុងជួបទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងជាលើកទី២។

អំណោយដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋលើកទី២នេះមាន មីកញ្ចប់ ត្រីខ ទឹកសុទ្ធ ទឹកត្រីទឹកស៊ីអ៊ី ភេសជ្ជៈ ភួយ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

អង្គភាពព័ត៌មាន TVFB សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដើម្បីបរិច្ចាគគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់នៅក្នុងខេត្តកោះកុង ថ្វីត្បិតអំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះមានកំរិត ដែលគ្រាន់តែអាចជួយសំរាលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានខ្លះៗ ប៉ុន្តែគឺជាទឹកចិត្តរបស់សប្បុរជនជិតឆ្ងាយទាំងអស់ដែលបានលះបង់បរិច្ចាគរួមចំណែកក្នុងសង្គមជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ហើយជួបគ្រោះទឹកជំនន់នាពេលនេះ៕