ក្រុមការងារ TVFB នាំយកអំណោយសប្បុរសជនទាំងអស់យកទៅចែកជូនដល់ប្រជាពលរដ្ឋ១០០គ្រួសារដែលកំពុងរងគ្រោះដោយសារទឹកជំនន់
ព័ត៌មាន
9.6K

កោះកុង ៖ នៅរសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨ ក្រុមការងារអង្គភាពសារព័ត៌មាន TVFB បាននាំយកអំណោយដែលបានមកពីសប្បុរសជនទីជិតឆ្ងាយ ដែលផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា តាមរយៈអង្គភាពព័ត៌មាន TVFB ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ១០០គ្រួសារ ដែលកំពុងជួបទុក្ខលំបាកដោយទឹកជំនន់ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

អំណោយដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះមាន មីកញ្ចប់ ត្រីខ ទឹកសុទ្ធ ទឹកត្រីទឹកស៊ីអ៊ី ភេសជ្ជៈ ភួយ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។ អង្គភាពព័ត៌មាន TVFB សូមថ្លែងអំណរគុណដល់សប្បុរសជនមានដូចជា លោកឧកញ៉ា ហ៊ុន ជា ដែលបានផ្ដល់ថវិកាចំនួន៣លានរៀលតាមរយៈជំនួយការរបស់លោកឧកញ៉ាមកអោយក្រុមការងារ TVFB ដើម្បីយកទៅប្រើប្រាស់ទិញគ្រឿងឧបភោគផ្សេងៗជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកដោយទឹកជំនន់។ ក្រុមហ៊ុន ដាណាឌ្រី ដែលផ្ដាច់មុខការចែកចាយគ្រឿងសំអាងម៉ាក NNP បានជួយឧបត្ថម មីចំនួន១០០កេសតូច និងថវិកាចំនួន១០០ដុល្លារ ហាងស៊ុបហុយហុយ ឧបត្ថម្ភ ទឹកត្រី៥យួរ ត្រីខ៥យួរ ទឹកស៊ីអ៊ីវ៥យួរ មី១កេសធំ និងភេសជ្ជៈទឹកក្រូចចំនួន១០កេស។ ក្រុមហ៊ុន ភេសជ្ជៈហេល បានឧបត្ថម្ភភេសជ្ជៈចំនួន៣៥កេស ព្រមទាំងសប្បុរសជនទាំងអស់ដែលផ្ដល់ថវិកាតាមរយៈ TVFB ដើម្បីទិញគ្រឿងឧបភោគបរិភោគបន្ថែមដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក។

ប្រិយមិត្តអាចផ្ដល់អំណោយជាបន្តទៀតបានតាមរយៈលេខទូរស័ព្ទ 071 666 5686 / 092444184 ក្រុមការងារ TVFB និងនាំយកអំណោយរបស់សប្បុរសជនយកទៅចែកជូនប្រជាពលរដ្ឋជាលើកទី២បន្តទៀត ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាកដោយសារគ្រោះទឹកជំនន់៕