តារាចម្រៀងជើងចាស់ដ៏ល្បីច្រៀងបទ «សុំមេមាន់១» ឥឡូវធ្លាក់ខ្លួនមកស្ទួចត្រីយកទៅធ្វើម្ហូបអាហារ មើលសឹងតែមិនស្គាល់...!
កម្សាន្ត
13770

ភ្នំពេញ៖ ក្រោយពីល្បីមួយឆាវតារាចម្រៀងម្ចាស់បទ «សុំមេមាន់១» ចាន់ សម័យ បានចាកឆ្ងាយពីសិល្បៈទៅបើជំនួញ តែល្បីថា «មិនទទួលបានជោគជ័យទេ» ធ្វើឲ្យលោកខាតអស់ចុងអស់ដើម រហូតលែងមានមុខមាត់ចូលសិល្បៈវិញ នាំប្រពន្ធកូនទៅរស់នៅសំងំលាក់អាត្មាគ្មានអ្នកណាដឹងឡើយ លុះរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្គាល់បានប្រទះឃើញលោកកំពុងស្ទួចត្រីយកទៅធ្វើម្ហូបអាហារ។

លោក ចាន់ សម័យ ក៏ធ្លាប់ទៅសម្តែងនៅសហរដ្ឋអាមេរិក និងសល់ប្រាក់ច្រើនដែរ មិននឹកស្មានថា តារាចម្រៀងរូបនេះធ្លាក់ខ្លួនខ្លាំង ដោយត្រូវរ៉ាប់រង ចិញ្ចឹមគ្រួសារ កូនក្នុងបន្ទុកចំនួន៥នាក់ ពេលខ្លះ ចាន់ សម័យ ទៅស្ទូចត្រី យកមកទុកធ្វើម្ហូបថែមទៀតផង។ កូនចំនួន៥នាក់នោះគឺ ភរិយា របស់លោក ចាន់ សម័យ ពរពោះ កូនភ្លោះពីរដង។