អង់គ្លេស ទើបជោគជ័យបាល់ប៉េណាល់ទីបានប៉ុន្មានដងតាំងពី....!

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទម្លាក់កូឡុំប៊ី នៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១ នៅថ្ងៃអង្គារ ទី០៣ មិថុនា។

ក្នុងការប្រកួត៩០នាទី Harry Kane ជាអ្នកទាត់បញ្ចូលទីនាំមុខ ឲ្យក្រុមតោកំណាច មុន Yerri Mina តាមស្មើនៅចុងម៉ោងនៃវគ្គទី២ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់ម៉ោងបន្ថែម។

Eric Dier ជាអ្នកទាត់គ្រាប់ជ័យជម្នះ១១ម៉ែត្រ ក្រោយ Jordan Picford សង្គ្រោះបាល់ទាត់ដោយ Carlos Bacca។ជ័យជម្នះនេះ ធ្វើឲ្យក្រុមលោក Gareth Southgate ប៉ះស៊ុយអែត នៅថ្ងៃសៅរ៍ ទី០៧ មិថុនា។

នេះក៏ជាការឈ្នះដោយបាល់ប៉េណាល់ទីសម្រាប់អង់គ្លេសេ ជាលើកទីចាប់តាំងពីឆ្នាំ១៩៩៦មក៕