សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់ក្រុមU-23កម្ពុជា នូវថវិកា៣.៣០០០ដុល្លារអាមេរិក តាមរយៈនាយឧត្តមសេនីយ៍សៅ សុខា...!!!

ភ្នំពេញ៖ សូមអបអរសាទរ U23 កម្ពុជាឈ្នះ U23 ហ្វីលីពីន ១-០ នៅស្តាតអូឡាំពិក បេសសកម្មរបស់ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២៣ឆ្នាំរបស់កម្ពុជា ក្រោយយកឈ្នះក្រុមភ្ញៀវ U23 ហ្វីលីពីន ១-០ ទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅពីអ្នកទស្សនាប្រមាណជាង ២០០០០នាក់។

ក្រុមគោព្រៃកម្ពុជា ក៏ដូចជាអ្នកគាំទ្រត្រូវរង់ចាំរហូតដល់នាទីទី៥៨ ពីការស៊ុតបញ្ចូលទីដោយកីឡាករ សុខ សំណាង ពាក់លេខ៩ បន្ទាប់ពីមិត្តរួមក្រុម ច្រឹង ពលរដ្ឋ ទាត់បាល់ប៉េណាល់អត់ចូលនៅនាទីទី៣០។

កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ មាន៤ពិន្ទុ ឈ្នះ១ ស្មើ១ និងចាញ់១ ក្នុងពូល J ចុងក្រោយគេជ្រុះចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ី AFC U23 Championship China 2018៕