ក្រុមមកទ្វីបអាស៊ី​មានតែ សាម៉ូរៃជប៉ុន​ ទេបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹក្តិការណ៍ FIFA World Cup 2018

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បើទោះបីជាចាញ់ក្រុមអឺរ៉ុប​ ប៉ូឡូញ​ ១-០​ ក៏ដោយ​ ដោយសារតែ​ សេណេហ្គាល់បានចាញ់កូឡុំប៊ី​ ១-០​ ធ្លាក់មកឈរនៅលេខ៣​ ប្រចាំពូល​ H។

ជប៉ុន​ ជាក្រុមតែ១គត់​ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង​ World Cup 2018 លើកទី២១​ តំណាងអោយទ្វីបអាស៊ី​ អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល​ ខណ:៤ក្រុមផ្សេងទៀតមានដូចជា​ អារ៉ាប៊ីសាអូឌីត​ អូស្រ្តាលី​ អ៊ីរ៉ង់​ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់៕