តារាសម្តែងឌីជេ អាលីយ៉ា ក្រោយទទួលមរណៈភាពនិងបានរៀបចំបូជាតាមប្រពៃណីក្នុងវត្តទួលអស់លោកយ៉ាងស្ងៀមស្ងាត់
កម្សាន្ត
8095

ភ្នំពេញ ៖ តារាសម្តែង អាលីយ៉ា បន្ទាប់ពីនាងបានសម្រាកព្យាបាលនៅមន្ទីពេទ្យជាច្រើនថ្ងៃមានមិត្តៗសិល្បៈមួយចំនួនបានសួរសុខទុក្ខផងដែរ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ឈានចូលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨នេះ តារាសម្ដែង អាលីយ៉ា ក៏បានទទួលមរណៈភាពដោយក្ដីសោកសង្រេង។
ជាមួយគ្នានឹងការបាត់បង់សិល្បការិនីរូបនេះ គឺបានធ្វើឱ្យសិល្បករសិល្បការិនីជាច្រើន សម្តែងនៅការអាណិតអាសូរ ក្តុកក្តួលក្នុងចិត្ត ខណៈសពរបស់នាង ត្រូវបានតម្កល់នៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនិងបានរៀបចំបូជានៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ផងដែរ។ ពិធីបុណ្យសពរបស់ ឌីជេ អាលីយ៉ា គឺមានតែសិល្បករសិល្បការិនី និងអ្នកគាំទ្រនាងមួយចំនួនតែប៉ុណ្ណោះ ដែលជួយរៀបចំ៕

ទស្សនាសេចក្ដីរាយការណ៍របស់លោក សុវណ្ណ រិទ្ធី ដូចតទៅ៖