England ផ្តោតអារម្មណ៏លើការផ្តួល Belgium

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាននិយាយថាក្រុមតោកំណាចអង់គ្លេសផ្តោតជាសំខាន់លើការ ឈ្នះការប្រកួតចុងក្រោយវគ្គជម្រុះក្នុងពូល ជាមួយបែលហ្ស៊ិក។ ការប្រកួតរវាងក្រុមនាំមុខតារាងទាំងពីរក្នុងពូល G ដែលក្រុមនីមួយៗមានប្រាំមួយពិន្ទុនៅក្នុងដៃត្រូវបានកត់សម្គាល់ឃើញថា ជាកាជួបគ្នារវាងក្រុមខ្លាំងពីរក្នុងពូល។

លោក Southgate បានផ្តល់បទសម្ភាសន៏ថាៈ មានពាក្យចចាមអារ៉ាម កំពុងនិយាយអំពីអ្វីដែលយើងត្រូវធ្វើគឺចាញ់ការប្រកួតទល់នឹងបែលហ្ស៊ិក ប៉ុន្តែខ្ញុំសូមច្រានចោលហើយយើងកំពុងតែ ផ្តោតអារម្មណ៍តែមួយគត់របស់យើងក្នុងការផ្តួលបែលហ្ស៊ិកដើម្បីរក្សាចំណាត់ថ្នាក់ទី១ ក្នុងពូលតែប៉ុណ្ណោះ

អង់គ្លេសនឹងប្រកួតជាមួយក្រុមបែលហ្ស៊ិកនៅថ្ងៃសុក្រដោយក្រុមទាំងពីរបានទទួលកាតលឿងម្នាក់១រៀងខ្លួនក្រោយទម្លាក់ក្រុមក្នុងពូលរបស់គេគឺ ទុយនីស៊ី និងប៉ាណាម៉ាជាមួយលទ្ធផលពិន្ទុគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងច្រើន។

អ្នកចាត់ការទូទៅជម្រើសជាតិអង់គ្លេសលោក Southgate បានបន្ថថាៈ សម្រាប់វគ្គ ១៦ក្រុមបន្ទាប់យើងអាចប្រឈមជាមួយក្រុមខ្លាំងមួយចំនួនដូចជាអេស្បាញ ព័រទុយហ្គាល់ បារាំង និងក្រុមដែលល្អបំផុតនោះគឺប្រេស៊ីលនិងអាឡឺម៉ង់ ខណៈដែលក្រូអាតគឺជាក្រុមដែលមិនអាចមើលរំលងបាន ព្រោះក្រុមមានកីឡាករពោរពេញដោយទេពកោសល្យ