មហាសេដ្ឋីចិន ធ្លាប់បាចលុយនៅផ្សារទំនើប មកចែកអំណោយនៅសាលាស្ទឹងមានជ័យ
ព័ត៌មាន
12104

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ជាមហាសេដ្ឋី បាននាំយកអំណោយ និងថវិកាជាច្រើនមកចែកជូនដល់សិស្សនៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។
បុរសជាមហាសេដ្ឋីនោះពាក់គ្រឿងអលង្ការស្រោចខ្លួន និងមានកងអង្គរក្សជាច្រើនតាមអមការពារផងនោះ ជាមហាសេដ្ឋី ជំនួញជនជាតិចិន ធ្លាប់ឈ្នះលុយពីការលេងល្បែងកាស៊ីណូនៅក្រុងហុងកុង ហើយបានយកលុយរាប់សិបលានដុល្លារហុងកុង ទៅបាចនៅក្នុងផ្សារទំនើប ឲ្យមនុស្សម្នារើសប្រសាច ជាពិសេសវីដេអូពីសកម្មភាពបាចលុយនៅក្នុងផ្សារទំនើបនោះត្រូវបានល្បីពេញបណ្តាញសង្គមជុំវិញពិភពលោកថែមទៀតផង។

បុរសជនជាតិចិននោះ Wong Chi-Hua អាយុ៣៥ឆ្នាំ ជាពាណិជ្ជករជនជាតិចិន ដែលធ្វើជំនួញនៅម៉ាឡេស៊ី ផ្នែកអចលទ្រព្យ បានធ្វើសកម្មភាពផ្នែកអំពើមនុស្សធម៌ជាច្រើន រហូតបានទទួលកិត្តនាមពិសេសពីសំណាក់ រាជវង្សានុវង្សនិងរដ្ឋាភិបាលរបស់ម៉ាឡេស៊ី ទៀតផង៕