ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួ​ចកាច់សោរកម៉ូតូ
ព័ត៌មាន
1.69K

ក្រុងព្រះសីហនុ៖នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៥និង៣០នាទី ព្រឹក នៅចំណុច ក្រុម០៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច ( លួចកាច់បំបែកសោរកម៉ូតូ ) មួយកើតឡើង ។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្ម លួចម៉ូតូ ដោយកាច់បំបែកសោរក រួចគេចខ្លួនបាត់ ។
+បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ក្នុងចំណោម ០២នាក់ ។ 
-ជនរងគ្រោះឈ្មោះ ពៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+សម្ភារៈបាត់បង់៖
-ម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ ។
-ជនសង្ស័យឈ្មោះ ស៊ូ ភី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
+វត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ ( ផលនៃអំពើលួច ) ។ 

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកចាត់ការតាមនីតិវិធី ៕