បុរសស្រវឹង ផ្ទុះកំហឹងប្រចណ្ឌអ្នកផឹកស៊ីជាមួយ វាយប្រពន្ធឱ្យរងរបួសធ្ងន់
ព័ត៌មាន
1471

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ផឹកស្រាស្រវឹង ផ្ទុះកំហិងប្រចណ្ឌនឹងអ្នកផឹកស៊ីជាមួយទាញព្រនុងឈើវាយប្រពន្ធបណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដូនទិព្វ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ។ ជនសង្ស័យឈ្មោះជាប្តីឈ្មោះ សឿន សុន (ហៅអីក ) អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ ហំ អិត អាយុ២៩ឆ្នាំ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានទិញស្រាសចំនួនមួយលីត្រកន្លះ យកមកផឹកជាមួយអ្នកជិតខាងឈ្មោះ ឃឹង សែម ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ សៅ ភេទប្រុស អាយុ២៨ឆ្នាំ។លុះផឹកស្រារស្រវឹង បុរសជាប្តីកើតជារឿងប្រច័ណ្ឌប្រពន្ធ ជាមួយឈ្មោះ ឃឹម សែម ដែលផឹកស៊ីជាមួយគ្នានោះ ហើយបានវ៉ៃចានវ៉ៃឆ្នាំងបែកខ្ទេចខ្ទីអស់។ ដោយឃើញសកម្មភាពបែបនេះ ប្រពន្ធបាននាំកូនមកផ្ទះម្តាយបង្កើតនៅក្បែរនោះរួច បុរសជាប្តីបានយកគល់ឈើមួយកំណាត់ ប្រវែងជិតកន្លះម៉ែត្រតាមវ៉ៃប្រពន្ធដល់ផ្ទះម្តាយក្មេក បណ្តាលឱ្យមានរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកឧដុង្គភ្លាមៗ ។ ឯបុរសជាប្ដីត្រូវប៉ូលិសប៉ុស្តិ៍ចុះទៅនាំខ្លួនមកចាត់ការតាមនីតិវិធី៕