អ្នកបើកបរថាបើករថយន្តមកបុកខឿនផ្លូវតើ !!! ហេតុអ្វីក៏បង្គោលភ្លើងបាក់ទៅវិញ
ព័ត៌មាន
1.81K

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលមកបុកនឹងខឿនសួនច្បាររបស់ ស្ថានីយ៍ប្រេងឥន្ធនៈស៊ូគីមិច បណ្ដាលឲ្យបាក់ បង្គោលភ្លើងមួយដើមរងការខូចខាត និងហើយរថយន្ត ជ្រុលបន្តមកប៉ះជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវបណ្ដាលរងការខូចខាតបន្តិចបន្តួច នៅចំណុច
ច្រមុះជ្រូក ស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុនីរ៉េត នាវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១៨ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយនៅកន្លែងកើតហេតុ បុរសម្នាក់ដែលជាអ្នកបើកបរ បាន និយាយ អះអាងថា គេមិនបានបើក រថយន្តមកបុកបង្គោលភ្លើងនោះ អោយបាក់ទេ គឺគាត់គ្រាន់តែបើករថយន្តមកប៉ះនឹងខឿន ផ្លូវបណ្ដាលខូចខាតប៉ុណ្ណោះ។

ក្រោយកើតហេតុអ្នកបើកបររថយន្តឡិចសុី RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6286 ក៏បានចេញថ្លៃខូចខាត អោយទៅ ម្ចាស់រថយន្តកុងតឺន័រដែលចតនៅចិញ្ចើមផ្លូវហើយហើយ គាត់បើករថយន្តមក បុកនោះ ចំនួន 20 ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ នៅឡើយតែរឿងខឿនផ្លូវនិងបង្គោលភ្លើងរបស់ស្ថានីយប្រេងឥន្ធនៈសូគីមិច នៅមិនទាន់ដោះស្រាយគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះមកដើម្បីធ្វើការអន្តរាគមន៍ក៏ដូចជាធ្វើការដោះស្រាយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ៕