បុរសម្នាក់ទៅបេះឈូកក្នុងស្រះ លង់ទឹកស្លាប់
ព័ត៌មាន
2.57K

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានចុះបេះឈូកក្នុងស្រះ ប៉ុន្តែមិនដឹងមូលហេតុអ្វី ស្រាប់តែលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ខែមិថុនា នៅក្នុងភូមិត្រពាំងតាលួងឃុំស្គុះស្រុកសំរោងទង ។
បុរសដែលលង់ទឹកស្រះស្លាប់មានឈ្មោះសុខ គុនអាយុ៣៨ឆ្នាំរស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទងមានប្រពន្ធឈ្មោះសុខ សោភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានកូន៣នាក់ ស្រី២នាក់ប្រុសម្នាក់។
មុនកើតហេតុ វេលាម៉ោង៩ព្រឹក ជនរងគ្រោះបានបបួលប្អូនថ្លៃប្រុសអាយុ១៧ឆ្នាំទៅបេះឈូកលក់នៅចំណុចស្រះកើតហេតុខាងលើមកដល់កន្លែងបានចុះបេះទាំង២នាក់ប្អូនថ្លៃតាមធម្មតា។ លុះដល់ម៉ោង១១ថ្ងៃត្រង់ប្អូនថ្លៃបានស្រែកហៅបងថ្លៃទៅផ្ទះហូបបាយមិនឮសូឆ្លើយ ដើរកមិនឃើញ ក៏មានការសង្ស័យបានទៅហៅក្រុមគ្រួសារឱ្យជួយរក និងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានមកចោមរោមមើលយ៉ាងច្រើនកុះករហើយក៏បានរាយការណ៍ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ។
ក្រុមគ្រួសាឳពុកបង្កើតប្អូនបង្កើតកូនក្មួយ៦ទៅ៧នាក់បានចុះរាវរកក្នុងទឹកត្រពាំងដែលចុះបេះឈូកនោះរយៈពេលជាង២ម៉ោង ទើបប្អូនបង្កើតដើរប៉ះជើងប្រទះឃើញក្នុងទឹកលង់ទឹកស្លាប់បាត់ទៅហើយ។
សាកសពជនរងគ្រោះ ករោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច ត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕