វាយប្លន់បានសម្រេចយកម៉ូតូមួយគ្រឿង នៅក្នុងខណ្ឌមានជ័យ នគរបាលខណ្ឌចំការ មន ឃាត់ខ្លួនបានជនសង្ស័យ ២ នាក់
ព័ត៌មាន
7701

ភ្នំពេញ ៖ ជនរងគ្រោះនាក់ត្រូវបានក្រុមជនសង្ស័យជិះម៉ូតូជាច្រើន គ្រឿងបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿងបានសម្រេច បណ្ដាលឱ្យជនរងគ្រោះម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ហើយភ្លាមៗ នោះសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ក៏ទទួលព័ត៌មាននេះ បានដេញតាមជនសង្ស័យ ក៏ឃាត់ខ្លួនបាន យុវជន២យក មកសួរ ទាំងយប់ នៅវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះរិទ្ធរងរបួសបញ្ជូនទៅមន្ទីរពេទ្យនិងម្នាក់ទៀតឈ្មោះតារាអាយុ ២៩ ឆ្នាំនៅម្ដុំផ្សារសូឡា ចំណែកឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខ ។

បើកតាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុពួកគេបានជិះម៉ូតូបីគ្រឿងគ្នាប្រហែល៦នាក់ ជាមួយគ្នាចេញពីក្លឹបមួយកន្លែងនៅផ្លូវលេខ ២០០៤ ហើយក៏ធ្វើដំណើរតាមបណ្ដោយតាមផ្លូវ ស្រាប់តែពេលនោះ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូដេញតាមពួកគេ (ជនរងគ្រោះ) ពីក្រោយ រហូតនៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក៏ជនសង្ស័យនោះបានហើយធ្វើសកម្មភាពវាយ ពួកគេជាជនរងគ្រោះ បណ្តាលអោយដួលម៉ូតូ ហើយភ្លាមៗ នោះបក្ខពួកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដែលឈរប្រចាំការនៅក្បែរនោះ ក៏ទទួលព័ត៌មានថាមានករណីវាយប្លន់ ហើយសមត្ថកិច្ចកូនដេញតាមចាប់ប្រផាប់ប្រភីងបានយុវជន ២ នាក់និងម៉ូតូមួយគ្រឿងម៉ាក ឡែត ពាក់ស្លាកលេខ ភ្នំពេញ 1GT-8765 នៅចំណុចក្បែរ នឹងវិទ្យាល័យបឹងត្របែក ហើយសមត្ថកិច្ច ក៏នាយុវជនពីរនាក់នោះ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍ទំនប់ទឹក ដោយមានពាក្យបណ្តឹងពីជនរងគ្រោះថា យុវជនទាំងពីរនេះ ជាបក្ខពួកក្រុមជនសង្ស័យ ៕