ព្រឹកនេះសពអ្នកម្នាង អ៊ុក ផល្លា នឹងត្រូវបូជាមុខវត្តបទុមវត្តី
ព័ត៌មាន
5.54K

ភ្នំពេញ៖ សពអ្នកម្នាង អ៊ុក ផល្លា នឹងត្រូវបូជាមុខវត្តបទុមវត្តី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ រួមទាំងព្រះរាជវង្សានុវង្សផងដែរ ។ ចំណែកសម្តេចព្រះមហិស្សរានរោត្តម ចក្រពង្ស ជាអ្នកប្រទានព្រះអគ្គីបូជារំលាយសពអ្នកម្នាង អ៊ុក ផល្លា ។
តាមកម្មវិធី សពអ្នកម្នាង អ៊ុក ផល្លា និង រំកិលចេញពីក្នុងវត្តបទុមវត្តី នៅវេលាម៉ោង៧ព្រឹករួចហែរចេញពីក្នុងវត្តឆ្ពោះទៅកាន់កន្លែងបូជានៅសួនច្បារមុខវត្តបទុមវត្តីដោយធ្វើពិធីសាសនា ។ បន្ទាប់ពីចប់ ការធ្វើពិធី សាសនា រូ ច សព អ្នក ម្នាង នឹងត្រូវ បូជា ជាការ លាគ្នា ចុងក្រោយ ដោយ ក្តី ក្តុកក្តួល អាឡោះអាល័យ ។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុច ភូមិអូរតាសេក ឃុំ អូរ ឧកញ៉ា ហេង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី វេលា ម៉ោងជាង ៩ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ។ នៅក្នុង គ្រោះថ្នាក់ ចរាចរណ៍ នេះ សម្តេចក្រុមព្រះ បាន រងរបួស ធ្ងន់ និង អង្គរក្ស រងរបួស ។ ចំណែក អ្នក ម្នាង អ៊ុក ផល្លា បាន សុ គត់ ។

សូមជម្រាបថា អ្នកម្នាង អ៊ុក ផល្លា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៩ អ្នកម្នាងគឺជាអតីតតួអង្គ អប្សរា ស ក្នុងរបាំព្រះរាជទ្រព្យ ដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា និង លើឆាក អន្តរជាតិ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ អ្នកម្នាងបានចូលហាត់របាំនៅសាលា ភូមិន្ទវិចិត្រសិល្បៈ តាំងពី អាយុ ៩ឆ្នាំ ហើយបានចេញ សម្តែងលើកដំបូង ក្នុងវ័យ១៣ឆ្នាំ ។
អ្នកម្នាងមិនត្រឹមតែមានទេពកោសល្យលើផ្នែករបាំប៉ុណ្ណោះទេ ថែមទាំងមាន រូបឆោមស្រស់សោភាទៀតផង ។ អតីតតួអង្គអប្សរា សរូបនេះមានចំណងអាពាហ៍ពិពាហហ៍ដំបូងជាមួយ លោក វេង សេរី វុឌ្ឍ អតីតរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ។ មិនយូរប៉ុន្មាន ជីវិតអាពាហ៍ពិពាហ៍ របស់អ្នកនាង អ៊ុក ផល្លា បានដល់ផ្លូវបំបែក ។
ក្រោយពី បែកបាក់ស្វាមីតួឯក អប្សរាស្រស់ សោភានេះត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សព្វព្រះទ័យ និង បានសាងជីវិតគ្រួសារជាមួយគ្នា ក្រោយពីព្រះអង្គ បានលែងលះ ជាមួយអ្នកម្នាង មារីរណឫទ្ធិ ។
ការរួមរស់ជាមួយ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានដាក់ព្រះនាម អ្នកម្នាងថានរោត្តម ផល្លារណឬទ្ធិ និង ប្រសូតបានបុត្រ២ អង្គជាចំណងដៃ គឺបុត្រច្បង មាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ២០០៣ និង បុត្រទី២ មាននាម នរោត្តម រណ វង្ស ប្រសូតក្នុងឆ្នាំ២០១១៕