ព័ត៌មានបន្ថែម៖ ព្រះអគ្គីបានលេបត្របាក់កុដិ នៅក្នុងវត្តលង្កាយ៉ាងសន្ធោសន្ធៅ ទាំងកណ្ដាលយប់
ព័ត៌មាន
3662

ភ្នំពេញ ៖ នាវេលាម៉ោង ១ និង ៣០ នាទីយប់ ឈានចូល ថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១៨ ដោយមានករណីអគ្គិភ័យ បានដោយឆាប់ឆេះកុដិយ៉ាងសន្ធោសន្ធៅនៅក្នុងវត្តលង្កាដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ្លាក់ផ្អើលរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋាននិង សហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់ទាំងកណ្តាលយប់ ។

នៅកន្លែងកើតហេតុសមត្ថកិច្ចនិងបង្ការនិងពន្លត់អគ្គីភ័យបានធ្វើការអន្តរាគមន៍ដោយការគ្រប់គ្រងនៅស្ថានភាពលើឱ្យរលត់ទៅវិញក្នុងរយៈពេលមិនបាន ៣០ នាទីដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អស់ជាច្រើនគ្រឿងក៏ដូចជាបាញ់ពន្លត់ភ្លើងដែលលាយឡំជាមួយនឹងផ្សែងខ្មួលខ្មាញ់ទ្រលោមពេញមេឃនេះឱ្យរលត់ទៅវិញនាវេលាម៉ោង ២ និង ០០ នាទីយប់ផងដែរ ។

ចំពោះករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ ហើយក៏មិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសដែរ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុថាអាច បណ្ដាលមកពីការឆ្លងចរន្តនៃអគ្គិសនីទើបបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញផ្នែកបង្ការនិងលោកអគ្គីភ័យកំពុងតែធ្វើការសាកសួរនិងស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះដោយអគ្គីភ័យនៅក្នុងវត្តលង្កា ៕