សមត្ថកិច្ចបង្រ្កាបជនជាតិចិន១០នាក់ ព្រួតគ្នាវាយជនជាតិចិនដូចគ្នា២នាក់
ព័ត៌មាន
2.53K

ខេត្តព្រះសីហនុ៖កម្លាំងប៉ូលិសខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុម មានគ្នា១០នាក់ព្រួតគ្នាប្រើអំពើហឹង្សាទៅលើជនជាតិចិនដូចគ្នា២នាក់ កាលពីម៉ោង១រសៀលថ្ងៃ១៩មិថុនា២០១៨នេះ នៅចំណុចកាស៊ីណូ ញូហ្គោលដេនវេលស៍ មុខភោជនីយ៍ដ្ឋានសាន្តសាន្តនៅផ្លូវអូរ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
មុនពេលកើតហេតុ ក្រុមសង្សយ័មានគ្នា១០នាក់ បានចាប់ជនរងគ្រោះទាំង២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង ក៍ត្រូវកម្លាំងប៉ូលិសចេញប្រតិបត្តិការបង្ក្រាបបានតែម្ដង។
ជនសង្សយ័ពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុ និងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់។
រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហឹង្សាពីក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីសង្រ្គោះ ៕