តារាចម្រៀងរ៉េប Xxxtentacion ដែលកំពុងតែទទួលការគាំទ្រខ្លាំងស្រាប់តែត្រួវគេបាញ់សម្លាប់នៅក្នុងរដ្ឋ Florida
ព័ត៌មាន
23802

តាមព័ត៌មានបឋមដែលទទួលបានពីប៉ូលីសនៅរដ្ឋ Florida បានឲ្យដឹងថាជនរងគ្រោះ Reter Xxxtentacion ត្រូវបានគេបាញ់សម្លាប់នៅក្នុងរថយន្ត BMW i8 របស់គាត់កាលពីថ្ងៃចន្ទ័នៅរដ្ឋ Florida ។

តារាចម្រៀងរ៉េប Xxxtentacion ដែលមានឈ្មោះពិតថា Jahseh Dwayne Onfroy មានអាយុ២០ឆ្នាំ ត្រូវបានគេលួចបាញ់សម្លាប់បន្ទាប់ពីរូបលោកបានចេញពីហាងទិញកង់មួយកន្លែង ក៏ត្រូវបានគេរត់មកបាញ់សម្លាប់ក្នុងរថយន្តរបស់លោកតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម់ោង៤រសៀល ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។ សាក្សីដែលនៅកន្លែងកើតហេតុផ្ទាល់បានប្រាប់ទៅប៉ូលីសថា មានជនស្បែកខ្មៅមិនស្គាល់មុខ២នាក់់ជិះរថយន្តម៉ាក SUV ពណ៌ខ្មៅ កង់ឡានពណ៌ខ្មៅ បានរត់មកសំដៅរូបលោក ហើយអ្នកដែលបានបាញ់រូបលោក គឺពាក់ស្រោមមុខក្រហម ។

គួរបញ្ជាក់ផងដែរថារូបលោកគឺជាតារាចម្រៀងរ៉េបមួួយដែលទទួលប្រជាប្រិយភាពខ្លាំងមែនទែន ក្រោយរូបខ្លួនចេញបទចម្រៀងមួយដែលមានចំណងជើងថា ( Jocelyn Flores ) ដោយមានអ្នកទស្សនាជាង១៥០លាននាក់ក្នុងយូធូបរបស់លោកផ្ទាល់។ ទោះជាយ៉ាងណាការបាត់បង់រូបលោកគឺជារឿងមួយដែលអ្នកគាំទ្ររបស់គាត់មានការសោកស្តាយពីស្នាដៃ ព្រមទាំងទេពកោសល្យរបស់តារាចម្រៀងរ៉េបវ័យក្មេងនេះតែម្តង។