ជនបន្សាបគ្រឿងញៀន២០នាក់ នាំគ្នាទម្លុះទ្វារស័ង្កសីរត់គេចខ្លួនចេញពីមណ្ឌលកែប្រែ
ព័ត៌មាន
14596

ខេត្តបាត់ដំបង ៖ ខណៈសមត្ថកិច្ចរវល់ទៅហូបបាយអស់ ជនបន្សាបគ្រឿងញៀនចំនួន២០នាក់បានសំរុករត់ចេញតាមទ្វារដោយទម្លុះស័ង្កសីគេចខ្លួនចេញទៅមណ្ឌលកែប្រែ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃច័ន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅមណ្ឌលពិភពនៃក្តីសង្ឃឹម ភូមិដំណាក់ដង្កោ ឃុំអំពិលប្រាំដើម ស្រុកបវេល ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានបានសហការគ្នាតាមរកចាប់ បានចំនួន៨នាក់មកវិញ នៅសល់ចំនួន ១២នាក់ទៀតរត់គេចខ្លួនបាត់។
ខណៈនេះ សមត្ថកិច្ចបានផ្តល់ដំណឹងដល់អាណាព្យាបាល និងសមត្ថកិច្ចនៅតាមបណ្តាក្រុង.ស្រុកនានាជួយស្វែងរកចាប់ខ្លួនជនបន្សាបគ្រឿងញៀន ដែលរត់គេចខ្លួនបាត់ចំនួន១២នាក់នោះមកដាក់នៅមណ្ឌលពិភពនៃក្តីសង្ឃឹម វិញ ៕