ញ៉ែម សុគន្ធ ភ្ជាប់ពាក្យនៅព្រឹកមិញ!
កម្សាន្ត
11.3K

ភ្នំពេញៈ តារា សម្តែង បែប មនោសញ្ចេតនា ដែលក្រោយ រង នឹង ព្យុះភ្លៀង អាស្រូវ ល្បី ពី ផ្ទុះ ព័ត៌មាន អាស្រូវ ស្រឡាញ់ ភេទ ដូច គ្នា រួច មក តារា សម្ដែង រូប ស្រស់ សង្ហា ញ៉ែម សុគន្ធ បាន ភ្ជាប់ ពាក្យ ហើយ នៅ ព្រឹក ថ្ងៃ ចន្ទ ទី ១៨ មិថុនា ២០១៨ នៅផ្ទះ ខាង ស្រី តាម បណ្តោយ ផ្លូវ ២០០៤ ម្តុំ ស្តុ ប ណូគា រាជធានី ភ្នំពេញ នេះ ដោយ មាន ការ អញ្ជើញ ចូល រួម ពី មិត្តភ័ក្ដិ សិល្បៈ រួម ជំនាន់ ទៀត ផង។

បើ តាម លោក សាយ សៀរ៉ា ដែល បាន ចូល រួម ក្នុង ពិធី ភ្ជាប់ ពាក្យ ឲ្យ ដឹង ថា ញ៉ែម សុគន្ធ ពិត ជា ភ្ជាប់ ពាក្យ មែន មិន មែន ថត រឿង ឬ សម្ដែង អ្វី ឡើយ។ ចំណែក ឯ កូន ក្រមុំ គឺ ជា កូន អ្នក ភ្នំពេញ មាន មុខ ជំនួញ អ្វី ពិត ប្រាកដ លោក អត់ ច្បាស់ ដែរ ទេ។ជុំវិញ រឿង រ៉ាវ នេះ លោក ញ៉ែម សុគន្ធ មិន អាច សុំ ការ បក ស្រាយ បាន ទេ ព្រោះ លោក កំពុង តែ រវល់ ជាមួយ ពិធី ភ្ជាប់ ពាក្យ។

បើតាម ប្រភព ស្និទ្ធ នឹង តារា សម្តែង រូបនេះ បាន បង្ហើប ថា តារា សម្តែង ញ៉ែម សុគន្ធ វ័យជាង៣០ឆ្នាំបាន ភ្ជាប់ពាក្យ ជាមួយនឹង កូនស្រី ឈ្មោះ ងួន កែវ មល្លិកា ។ ចំណែក ពិធីមង្គលការ នឹង គ្រោង រៀបចំឡើង នា ដំណាច់ ឆ្នាំនេះ ។ពិធី នេះ តារា សម្តែង ញ៉ែម សុគន្ធ ក៏បាន អញ្ជើញ មិត្តភក្តិ សិល្បៈ ជិតស្និទ្ធ ចូលរួម មាន តារា សម្តែង កញ្ញា ទឹម រដ្ឋា , កញ្ញា ថន លក្ខិណា , កញ្ញា ដួង ម៉ា និ ច , លោក សាយ សៀ រ៉ា , លោក អេ ឡិច ចាន់ ត្រា , លោក អ៊ុន សុធា និង មិត្ត ជិតស្និទ្ធ ជាច្រើនរូប ទៀត ៕