តារាសម្ដែងជើងចាស់អ្នកនាងឡាយ លក្ខិណា លេចមុខជាថ្មីក្នុងភាពយន្តភាគ រឿង “ផ្កាថ្ម”
កម្សាន្ត
1.15K

រាជធានីភ្នំពេញ៖ ក្រោយពីបោះបង់អាជីពជាអ្នកសិល្បៈអស់រយៈពេលជាង១០ឆ្នាំមក អ្នកនាងឡាយ លក្ខិណា លេចមុខជាថ្មីក្នុងភាពយន្តភាគជាលើកដំបូង ឱ្យប៉ុស្តិ៍ហង្សមាស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺអ្នកនាងនៅតែមានរូបសម្ភស្សសម្រស់ស្អាតគួរឱ្យទាក់ទាញ ព្រមទាំងទេពកោសល្យនៃសម្តែងនៅតែខ្លាំងដដែល ហេតុនេះហើយបានជាទូរទស្សន៍ហង្សមាស ត្រូវការអ្នកនាងជាចាំបាច់ឲ្យមកសម្ដែងក្នុងភាពយន្តភាគជាលើកដំបូងរបស់ខ្លួន គឺរឿង “ផ្កាថ្ម”

គួររម្លឹកថា កាលពីជាង១០ឆ្នាំមុន អ្នកនាងឡាយ លក្ខិណា បានផ្តាច់ខ្លួនពីអាជីពសិល្បៈទៅ សម្ងំលក់ខោអាវនៅផ្សារអូរឬស្សី ហើយបន្ទប់មក បានប្តូរមកលក់ខោអាវ នៅក្បែរផ្សារទួលគោកវិញ។ ចុងក្រោយនេះ អ្នកនាង ឡាយ លក្ខិណា បានផ្ទេរឱ្យប្អូនស្រីជាអ្នកគ្រប់គ្រងហាងលក់ខោអាវនោះ ហើយបាន វិលត្រឡប់មករកអាជីពចាស់វិញ តាមរយៈការទទួលច្រៀងសម្តែងតាមឆាកតន្ត្រីគ្រប់ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ច្រៀងតាមរោងការ និងទទួលសម្តែង ភាពយន្ត ដូចកាលពីជាងឆ្នាំមុន។ខណៈនេះ អ្នកនាងឡាយ លក្ខិណា ទទួលសម្តែង ភាពយន្តដែលបើកឆាកដំបូងឱ្យផលិតកម្មរស្មីហង្សមាស រឿង “ផ្កាថ្ម” នេះតែម្តង៕