ប៉ូលិសចាប់វាយខ្នោះស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធថ្នាំញៀន
ព័ត៌មាន
1.34K

ខេត្តព្រះសីហនុ៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់រួមទាំងថ្នាំញៀនជាច្រើនកញ្ចប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុមទី៩ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ស្ត្រីសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៀ វឌ្ឍនា អាយុ៣៥ឆ្នាំ មុខមិនពិតប្រាកដ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សរថ្លា១៣កញ្ចប់ (៤កញ្ចប់ធំ និង៩កញ្ចប់តូច), ថ្នាំញៀនមេតំហ្វេតាមីន (wy ) ចំនួន ១១គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕