នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​
ព័ត៌មាន
982

ភ្នំពេញ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​ (​ទទួល​កត់​ឆ្នោត​វៀតណាម​)​ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១៨PL​ ផ្លូវ​K៤A​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​ និង​៣០​នាទី។​

​លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​
សឿង​ សុ​ខន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​លេខ​១៨PL​ ផ្លូវ​K៤A​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​សម្ភារៈ​ដកហូត​ ៖​ ក្រដាស់​កត់​ឆ្នោត​មួយ​ចំនួន​,​ ម៉ាស៊ីន​គិត​លេខ​ចំនួន​០២​គ្រឿង​ ,​ ប្រាក់​រៀល​ចំនួន​៤០.១០០០​រៀល​ ,​ ប៊ិ​ច​០៥​ដើម​ ,​ ត្រ​អុក​លេខ​ចំនួន​០២​ ,​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ម៉ាក​អប់​ប៉ូ​។​

លោក​អធិការ​បន្ត​ថា​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ទទួល​ព័ត៌មាន​ថា​ នៅ​ចំណុច​ខាងលើ​មានការ​បើក​លេងល្បែង​ស៊ីសង​កត់​ឆ្នោត​វៀតណាម​ ក្រោយ​ពី​ទទួល​ព័ត៌មាន​បាន​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ខាងលើ​ យក​មក​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ ៕